ស្វែងរកពួកយើង:

OPPO Find X8 Ultra អាចនឹងមានកាមេរ៉ា Periscope ភ្លោះ និងបំពាក់បន្ទះឈីប Snapdragon 8 Elite!

ដោយ

Koun Jab Luffy

30 វិច្ឆិកា 2024 07:40 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសចេញនៅលើប្រទេសចិនរួចមក ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Find X8 Series ដែលជាម៉ូដែល flagship របស់ខ្លួនរួមមាន Find X8 និង X8 Pro នៅក្នុងទីផ្សារសកលថែមទៀតហើយ។ យោងតាមការចេញផ្សាយថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុននេះ បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូន Find X8 Ultra ដែលនឹងបង្ហាញខ្លួននៅក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំ 2025 ខាងមុខនេះហើយ។
ថ្មីៗនេះ តាមអ្នកទម្លាយ Digital Chat Station ក៏ទើបតែទម្លាយនៅលើបណ្តាញសង្គមរបស់ចិន Weibo ផងដែរ ដោយលោកបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ មានកូដឈ្មោះ “Everest”។ តាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បានបន្តថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវអេក្រង់កម្រិត 2K display ហើយនិងមានប្រព័ន្ធកាមេរ៉ា Dual Periscope រួមជាមួយនិងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite ហើយនិងមានថាមពលថ្មស៊ីលីខូនកាបូនថែមទៀតផង។
Article image
គួរបញ្ជាក់ផងដែរ កន្លងមក ក៏ធ្លាប់មានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Find X8 Ultra នេះ អាចនឹងមានបំពាក់នូវ Dual periscope ដែលមានសមត្ថភាពថត 3x និង 6x zoom នៅក្នុងប្រព័ន្ធ single-lens ផងដែរ។ មុខងារនេះ នឹងអាចពង្រឹងទៅលើគុណភាពកាន់តែច្បាស់នៅក្នុងពេលថតកម្រិត 30x zoom។
Article image
បន្ថែមពីនេះ ការបែកធ្លាយថ្មីជាច្រើន បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Find X8 Ultra នេះ នឹងមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ ដែលមានកាមេរ៉ាគោលទំហំ 50MP Sony LYT 900 ទ្រទ្រង់ជាមួយនឹងទំហំ 1-អ៊ីង optical format និងគ្រាប់ទីពីរមានទំហំ 50MP Sony IMX 882 ultra-wide ទ្រទ្រង់ជាមួយនូវសិនស័រទំហំ 1/1.95-អ៊ីង format ហើយនិងមានមុខងារហ៊្សូម 2x telephoto lenses។ សម្រាប់គ្រាប់ទីបីវិញ គឺមាន 50MP Sony LYT 701 គាំទ្រជាមួយនឹង 1/1.56-អ៊ីង format ប្រើប្រាស់នូវឡែន 75mm equivalent focal length និង 50MP Sony IMX 882 ទ្រទ្រង់ជាមួយនឹងសិនស័រ 1/1.95-អ៊ីង format និងប្រើប្រាស់ឡែន 150mm equivalent focal length ផងដែរ។
រីឯផ្នែកខាងមុខវិញ នៅលើស្មាតហ្វូនជំនាន់ថ្មី Find X8 Ultra នឹងមានគែមកោងទំហំ 6.82-អ៊ីង BOE X2 LTPO OLED ជាមួយនឹងកម្រិតល្បឿន 120Hz refresh rate ដែលអេក្រង់នេះ ស្រដៀងគ្នាទៅនឹង OnePlus 13 ផងដែរ។ ស្មាតហ្វូន  OPPO Find X8 Ultra នឹងប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនទៀតដូចជា Galaxy S25 Ultra, Honor Magic 7 Ultimate, Xiaomi 15 Ultra និង Vivo X200 Ultra ផងដែរ៕