ស្វែងរកពួកយើង:

OPPO Find X8 នឹងបង្ហាញខ្លួនជាផ្លូវការណ៌ថ្ងៃទី 21 ខែតុលាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

09 តុលា 2024 09:24 ព្រឹក

អាន 3 នាទី

Article image
មកដល់ថ្ងៃនេះ ក្រុមហ៊ុន OPPO នៅតែបន្តនូវបច្ចេញនូវព័ត៌មានថ្មី និងការឌីស្សាញរបស់ស្មាតហ្វូនជំនាន់ថ្មី Find X8 របស់ខ្លួន។ ថ្មីៗនេះ ក្រុមហ៊ុន OPPO បានចែករំលែកនូវរូបភាពប្រអប់ស្មាតហ្វូនថ្មីនេះផងដែរ។ រូបភាពនេះ គឺត្រូវបានចែកចាយដោយលោក Zhou Yibao ដោយបង្ហាញថា ប្រអប់នេះមានប្រផេះលាយជាមួយពណ៌ស ហើយនៅក្នុងប្រអប់នោះក៏មានការដាក់មកជាមួយនូវ Accessories មួយចំនួនដូចជា Phone case, SuperVOOC charger និងខ្សែរសាក ប៉ុន្តែមិនមានការបង្ហាញស្មាតហ្វូននេះនោះទេ។
នៅលើប្រអប់នេះ គឺមាននសសេរថា “OPPO Find X8” នៅលើជ្រុងខាងឆ្វេងនៃប្រអប់ ខណៈដែលលេខ 8 ដែលឌីស្សាញជាមួយទំហំធំ គឺមានការដាក់នៅជ្រុងខាងឆ្វេងនៅផ្នែកខាងក្រោម។ ជាមួយគ្នានេះសម្រាប់ស្លាកសញ្ញាក្រុមហ៊ុន OPPO និង Hasselblad គឺមានការឌីស្សាញនៅជ្រុងខាងក្រោម។ គួរបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះត្រូវបានគេទម្លាយនូវព័ត៌មានថ្មីៗជាច្រើនរួចមកហើយស្របពេលជាមួយគ្នានេះការឌីស្សាញស្មាតហ្វូននេះក៏ត្រូវបានបញ្ចេញផងដែរ។ ស្មាតហ្វូននេះមានគែមអេក្រង់ ultra-narrow ដែលមានមើលទៅស្រដៀងគ្នាជាមួយអេក្រង់របស់ iPhones អញ្ចឹងដែរ។ ស្មាតហ្វូននេះមានកម្រ៉ាស់ស្តើងទម្ងន់ស្រាលជាង Find X7។
បន្ថែមពីនេះ OPPO Find X8 ក៏ត្រូវបានគេព្យាករណ៌ថា នឹងមានការឌីស្សាញស៊ុមលោហៈ និងមានខ្នងក្រោយផលិតចេញពីកញ្ចក់ រួមជាមួយនិងបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP68/69។ ស្មាតហ្វូននេះមានកម្រ៉ាស់ 7mm និងទម្ងន់ 190 grams ហើយនឹងមានជម្រើសពណ៌ Black, Blue, White និងពណ៌ថ្មី Pink shade ផងដែរ។
Article image
ផ្អែកលើការបែកធ្លាយកន្លងមកមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.5-អ៊ីង BOE display បង្ហាញចេញបានកម្រិត 1.5K resolution និងមានគែមស្តើង ultra-narrow equal-sized bezels។ នៅលើអេក្រង់នេះ ក៏មានការគាំទ្រដោយប្រព័ន្ធស្កែនម្រាមដៃ optical in-screen fingerprint sensor សម្រាប់ប្រព័ន្ធសុវត្ថិភាពផងដែរ។ ស្មាតហ្វូននេះ នឹងមានដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9400 ហើយនិងមានថាមពលថ្មទំហំ 5,700mAh គាំទ្រនូវកម្លាំងសាក 80W wired charging ហើយនិង 50W magnetic wireless charging ថែមទៀតផង។
និយាយពីកាមេរ៉ាថតវិញនៅលើស្មាតហ្វូន Find X8 នឹងមានកាមេរ៉ា 3 គ្រាប់ ដែលមានមួយគ្រាប់គឺជាជាកាមេរ៉ា periscope telephoto lens គាំទ្រដោយសិនស័រ Sony LYT-600 មានទំហំ 50MP ហើយនិងអាចថត macro បានទៀតផង។ ស្មាតហ្វូននេះរត់នៅលើ Android 15 ផ្អែកលើ ColorOS 15 ហើយនិងមានប៊ូតុង virtual pressure-sensitive និងប៊ូតុង alert slider ផងដែរ។
Article image
ទាក់ទងនឹងម៉ូដែលនេះ ក្រុមហ៊ុន OPPO ក៏មានគម្រោងនឹងដាក់មកជាមួយនូវ 5000mAh magnetic power bank និង 50W magnetic charger ហើយនិង slim magnetic case សម្រាប់ម៉ូដែល X8 Pro satellite communication version ផងដែរ។ OPPO Find X8 series ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូននេះនាថ្ងៃទី 21 ខែតុលា ខាងមុខនេះហើយ។
OPPO Find X8 នឹងបង្ហាញខ្លួនជាផ្លូវការណ៌ថ្ងៃទី 21 ខែតុលាខាងមុខនេះហើយ