ស្វែងរកពួកយើង:

OPPO Find X8 នឹងមានការបំពាក់នូវអេក្រង់រាបស្មើរ ហើយនិងមានសិនស័រ Telephoto ធំជាងជំនាន់មុន

ដោយ

Koun Jab Luffy

12 កក្កដា 2024 10:41 ព្រឹក

អាន 2 នាទី

Article image
OPPO ត្រូវបានគេរាយការណ៌ថា នឹងមានការបំពាក់ប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Find X8 Series នៅក្នុងត្រីមាសទី 4 ឆ្នាំ 2024 ខាងមុខនេះហើយ។ បើតាមការទម្លាយមុននេះ បានអោយដឹងថា ស្មាតហ្វូនOPPO Find X8 នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9400 និងមានអេក្រង់រាបស្មើរមានកម្រិត 1.5K ខុសពីជំនាន់មុនប្រើប្រាស់អេក្រង់កោង។ ជាមួយគ្នានេះនៅលើស្មាតហ្វូននេះ ក៏មានការពង្រីកទៅលើសិនស័រកាមេរ៉ាគោលដែលផ្គត់ផ្គង់ដោយ Sony អោយមានទំហំធំជាងមុនផងដែរ។
យោងតាមប្រភពមួយដែលចេញពី Digital Chat Station ដែលបង្ហោះនៅលើ Weibo បានបង្ហាញនូវស្មាតហ្វូនថ្មីមួយមិនទាន់មានឈ្មោះនៅឡើយទេ។ ស្មាតហ្វូននេះមានការបំពាក់នូវ Dimensity 9400 នឹងមានមអេក្រង់ទំហំ 6.5 អ៊ីង បង្ហាញចេញបានកម្រិត 1.5K និងមានល្បឿន 120Hz refresh rate។ អ្នកទម្លាយរូបនេះ បានបន្តថា ព័ត៌មានអេក្រង់នេះ គឺទទួលបានពីប្រភពមួយដែលជាផលិតអេក្រង់នៅក្នុងប្រទេសចិន។ សម្រាប់រូបភាពបែកធ្លាយថ្មីនេះ គឺបង្ហាញថា ស្មាតហ្វូននេះ មិនមានអេក្រង់គែមកោងទៀតនោះទេ។
ស្មាតហ្វូននេះ នឹងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP Sony IMX9 series  និងគ្រាប់ទីពីរមានទំហំ 50MP ultrawide ហ៊្សូមបាន 3x periscope telephoto។ ជាមួយគ្នានេះក៏មានការបង្ហាញពីឡូហ្កូរបស់ Hasselblad នៅក្នុងម៉ូឌុលកាមេរ៉ាផងដែរ។ នៅពេលនេះបើទោះបីជាអ្នកទម្លាយរូបនេះ មិនទាន់បានបញ្ជាក់ច្បាស់នៅឡើយក៏ដោយ ក៏មានអ្នកចូលបញ្ចេញមតិថា នេះគឺជា Oppo Find X8។
Article image
សូមជំរាបថា មុននេះមានការទម្លាយថា កាមេរ៉ា 3x periscope telephoto នៅលើស្មាតហ្វូននេះ មានការប្រើប្រាស់នូវសិនស័រ IMX882 (1/1.95 អ៊ីង) ហើយនិងឡែន telephoto module នេះ ក៏អាចនឹងមានការគាំទ្រដោយ focal length ទំហំ 73mm និងមាន aperture f/2.65 ថែមទៀតផង។ OPPO Find X8 Series អាចនឹងបង្ហាញវត្តមានជាមួយនិង 3 ជម្រើស រួមមាន Find X8, Find X8 Pro និង Find X8 Ultra
OPPO Find X8 នឹងមានការបំពាក់នូវអេក្រង់រាបស្មើរ ហើយនិងមានសិនស័រ Telephoto ធំជាងជំនាន់មុន