ស្វែងរកពួកយើង:

OPPO Find X9 និង Find X9 Pro ត្រូវគេទម្លាយចេញនូវមុខងារថ្មីៗជាច្រើន

ដោយ

Koun Jab Luffy

11 កញ្ញា 2025 10:23 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនស៊េរីថ្មី iPhone 17 Series របស់ Apple កាលពីម្សិញនេះរួចមក នៅពេលនេះ មានក្រុមហ៊ុនធំៗជាច្រើនដែលជាគូរប្រជែងបានចាប់ផ្តើមចេញមកធ្វើការប្រៀបធៀបសមត្ថភាព ការឌីស្សាញ និងព័ត៌មានមួយចំនួនហើយ។ ជាក់ស្តែងនៅថ្ងៃនេះ លោក Zhou Yibao ដែលជាអ្នកតំណាងមួយរូបមកពី OPPO បានធ្វើការចែករំលែកនូវព័ត៌មានថ្មីៗទាក់ទងជាមួយនិង Find X9 Series រួមជាមួយនិងរូបភាពប៉ុន្មានសន្លឹក ដែលភ្ជាប់ដោយមុខងារប្រើប្រាស់របស់ iPhone ផងដែរ។
OPO Find X9 Pro ត្រូវបានគេទម្លាយថា នឹងមានថ្មទំហំធំដល់ទៅ 7,500mAh ខណៈដែល Find X9 នឹងមានថ្មទំហំ 7,025mAh ប៉ុណ្ណោះ។ សម្រាប់ថាមពលរបស់ Pro ត្រូវបានលោក Zhou បញ្ជាក់ថា គឺមានកម្រាស់ត្រឹមតែ 8.25mm ប៉ុណ្ណោះ ស្របពេលដែលទម្ងន់ស្មាតហ្វូននេះមិនមានការបញ្ជាក់នោះទេ។ ប៉ុន្តែបើតាមអ្នកទម្លាយដ៏ល្បី Digital Chat Station បានអោយដឹងថា OPPO X9 Pro នឹងមានទម្ងន់ 224g ខណៈដែលម៉ូដែលស្តង់ដារ X9 នឹងមានទម្ងន់ 203g ហើយនឹងមានកម្រ៉ាស់ 7.99mm។
ទាក់ទងជាមួយនិងអេក្រង់វិញ OPPO Find X9 Pro មានអេក្រង់ទំហំ 6.78 អ៊ីង រីឯម៉ូដែលស្តង់ដារមានអេក្រង់ទំហំ 6.69 អ៊ីង។ តាមការបញ្ជាក់ពីលោក Zhou បានអោយដឹងបន្ថែមទៀតថា Find X9 Series នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី “cold carving” ហើយនិង hero color ដែលហៅថា “Titanium” ។ ហើយសម្រាប់អេក្រង់ស្មាតហ្វូនថ្មីវិញ ក៏នឹងមានការបំពាក់មកជាមួយនូវបច្ចេកវិទ្យាការពារភ្នែក ហើយនិងមុខងារថ្មី ជួយសម្រួលមិនអោយភ្នែកស្រកាំបានបើទោះបីជាមើលយូរក៏ដោយ។
ជាមួយនិងវត្តមានរបស់ Find X9 Series នៅខែក្រោយនេះ គឺនឹងមានអេក្រង់រាបស្មើរ ហើយនិងមានគែមស្តើងខ្លាំងមុននៅគ្រប់ជ្រុងតែម្តង។ មានការបង្ហើបថា មានកម្រ៉ាសត្រឹមតែ 1.1mm ប៉ុណ្ណោះ។ យោងតាមលោក Zhou បានបន្តថា X9 នឹងមានការពង្រឹងខ្លាំងទៅលើការផលិតវីដេអូ ហើយថែមទាំងមានការដាក់អោយដំណើរការនៅលើស្បែក ColorOS 16 ចេញពីប្រអប់តែម្តង។ ស្បែកកម្មវិធីនេះ ក៏មានការទ្រទ្រង់ជាមួយនិងផលិតផល Apple មួយចំនួនទៀតផង។ ជាក់ស្តែងក៏មានការភ្ជាប់ AirPods 4 ជាមួយនិង Find X9 ផងដែរ។
Article image
OPPO Find X9 និង X9 Pro នឹងដំណើរការនៅលើបន្ទះឈីប Dimensity 9500 គាំទ្រកម្លាំងសាក 80W fast wired charging។ Find X9 នឹងមានកាមេរ៉ាទំហំ 50MP 3 គ្រាប់ ខណៈដែល Find X9 Pro នឹងមានកាមេរ៉ាទំហំ 200MP periscope។ មានកាបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមកដល់ខែក្រោយនេះហើយ។