ស្វែងរកពួកយើង:

OPPO Find X9 Pro នឹងបំពាក់នូវសិនស័រ 200MP របស់ Samsung ដើម្បីប្រជែងជាមួយដៃគូរបស់ខ្លួន

ដោយ

Koun Jab Luffy

21 សីហា 2025 01:53 រសៀល

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន OPPO កំពុងតែខិតខំយ៉ាងខ្លាំងក្នុងការធ្វើអោយស្មាតហ្វូនត្រកូល Find X9 Pro របស់ខ្លួនអោយក្លាយជាស្មាតហ្វូនដែលមានសមត្ថភាពខ្ពស និងល្អបំផុតនៅលើទីផ្សារហើយ។ តាមរយៈព័ត៌មានថ្មីៗនេះ បានបង្ហើបថា ក្រុមហ៊ុន OPPO អាចនឹងប្រើប្រាស់នូវកាមេរ៉ា 200MP Telephoto ដែលជាសិនស័ររបស់ក្រុមហ៊ុន Samsung ផងដែរ។
បើមើលនៅលើ របាយការណ៍ជាច្រើនមុននេះ ធ្លាប់បានបញ្ជាក់អោយដឹងដែរថា ស្មាតហ្វូន OPPO Find X9 Pro អាចនឹងមានការ Upgrade ច្រើនទៅលើផ្នែកកាមេរ៉ា ដោយនឹងការប្រើប្រាស់នូវសិនស័រ 200MP Samsung Telephoto នេះ។ ទាក់ទងនឹងព័ត៌មាននេះដែរ មានការកត់សម្គាល់ថា OPPO នឹងមានការប្រើប្រាស់នូវយុទ្ធសាស្រ្តថ្មី ដើម្បីប្រជែងជាមួយដៃគូរបស់ខ្លួននៅលើទីផ្សារស្មាតហ្វូននាពេលខាងមុខ។
Article image
រឿងទី 1 ក្រុមហ៊ុន OPPO អាចនឹងដើរតាមក្រុមហ៊ុន Huawei ក្នុងការប្រើប្រាស់នូវសិនស័រប្រភេទ Multi-Spectral Sensor ដែលអាចធ្វើការពង្រឹងទៅលើ white balance, dept mapping បានល្អ។ រឿងមួយទៀត គឺការពង្រឹងទៅលើសមត្ថភាពនៃកាមេរ៉ាគោលរបស់ស្មាតហ្វូននេះ។ ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់នូវសិនស័រ 50MP Sony LYT828 កម្រិត 1/1.28-អ៊ីង ហើយ កាមេរ៉ានេះ នឹងមានគាំទ្រដោយឡែន 23mm focal length ភ្ជាប់ជាមួយនឹង f/1.8 aperture។ សម្រាប់កាមេរ៉ា Periscope 50MP Sony IMX882 អាចនឹងមានជំនួសដោយការប្រើប្រាស់នូវសិនស័រ 200MP Samsung HP5 telephoto lens ជាមួយនឹងសមត្ថភាព 3x Zoom ។
Article image
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ lens នេះ មានទំហំ 1/1.56-អ៊ីង ជាមួយនឹង f/2.1 aperture ហើយនិងមានការប្រើប្រាស់នូវ  ឡែន 70mm focal length។ មួយវិញទៀតឡេននេះ ក៏ទ្រទ្រង់នូវ  10cm minimum focus distance ដែលអាចថតបានច្បាស់ជាងស្មាតហ្វូន Find X8 Ultra ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន OPPO ក៏អាចនឹងពង្រឹងទៅលើ ultrawide-angle sensor តាមរយៈការប្រើប្រាស់កាមេរ៉ា 50MP Samsung JN5 1/2.76-inch ដែលទ្រទ្រង់ទៅលើ  3cm focal distance និង Autofocus ដែលអាចថតរូបភាពបានច្បាស់ល្អគ្រប់កាលៈទេសៈទៀតផង៕