ស្វែងរកពួកយើង:

OPPO Find X9 Pro នឹងមានថ្មទំហំ 7500mAh និង Wireless Charging កម្លាំង 50W

ដោយ

Koun Jab Luffy

29 កក្កដា 2025 09:08 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី OPPO Find X9 Pro ដែលត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅប្រទេសចិននាខែតុលាខាងមុខនេះ គឺជាស្មាតហ្វូនលំដាប់ថ្នាក់Flagship មួយដែលមនុស្សជាច្រើនទន្ទឹងរង់ចាំជាទីបំផុតសម្រាប់ឆ្នាំនេះ។ យោងតាមរបាយការណ៍ជាច្រើនកន្លងមកបានទម្លាយថា ស្មាតហ្វូនថ្នាក់ប្រណិតមួយនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 ជាមួយនឹងការបំពាក់កាមេរ៉ា 200MP Periscope Telephoto ជំនួសអោយកាមេរ៉ា Dual Periscope ដែលមាននៅលើស្មាតហ្វូន Find X8 Pro ថែមទៀតផង។
តាមការបែកធ្លាយចេញពី Digital Chat Station នាពេលថ្មីៗនេះ ក៏បានធ្វើការចែករំលែកអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន OPPO Find X9 Pro នេះនឹងមានអេក្រង់រាបស្មើរទំហំ 6.78 អ៊ីង OLED LTPO ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution។ អេក្រង់ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវកញ្ចក់ 2.5D curved glass ហើយនិងមានការឌីស្សាញទម្រង់ R-Angle មានភាពទាន់សម័យ និងទាក់ទាញបំផុត។ សម្រាប់គែម bezels ទាំង 4 នៅលើស្មាតហ្វូននេះ គឺពិតជាស្តើងមែនទែន ដោយសារតែបច្ចេកវិទ្យា LIPO Packaging Technology។ ចំពោះប្រព័ន្ធសុវត្ថិភាពវិញនោះ ស្មាតហ្វូននេះគឺប្រើប្រាស់នូវសិនស័រ Ultrasonic in-screen fingerprint scanner។
Article image
បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ស្មាតហ្វូន OPPO Find X9 Pro នេះ បំពាក់នូវកាមេរ៉ានៅជ្រុងខាងឆ្វេង មានកាមេរ៉ាទំហំ 200MP Periscope Telephoto ដែលអាចជាសិនស័រ Samsung HP5។ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50MP និងមួយគ្រាប់ទៀតទំហំ 50MP ultra-wide lens។ Find X9 Pro នឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9500 និងមានថាមពលថ្មទំហំ 7,500mAh ជាមួយនឹងបច្ចេកវិទ្យាសាក wireless charging កម្លាំង 50W ។
Article image
បន្ថែមពីនេះ នៅលើស្មាតហ្វូន OPPO Find X9 Pro នេះ ក៏នឹងមានបំពាក់នូវ IP68/IP69 ដើម្បីធានាទៅលើការប្រើប្រាស់ធន់នឹងទឹក និងធូលីផងដែរ។ ស្មាតហ្វូន OPPO Find X9 Pro ប្រភេទពណ៌សនឹងមានផ្នែកខាងក្រោយធ្វើពីកញ្ចក់ ឬ Fiberglass ដែលបន្ថែមនូវភាពប្រណិតមួយកម្រិតទៀតទៅលើស្មាតហ្វូននេះ៕
OPPO Find X9 Pro នឹងមានថ្មទំហំ 7500mAh និង Wireless Charging កម្លាំង 50W