
នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រុមហ៊ុនស្មាតហ្វូនធំៗជាច្រើនរបស់ចិន ដែលមានដូចជា Xiaomi, Vivo, Oppo, Honor, iQOO, Realme និង OnePlus ត្រូវគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនប្រណិត Flagship ថ្មីៗរបស់ខ្លួនជាច្រើន សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។ ក្រុមហ៊ុន vivo និង OPPO នឹងបំពាក់នូវបន្ទះឈីប Dimensity 9500 SoC ខណៈដែលក្រុមហ៊ុនមួយចំនួនទៀតនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 (ឬ Snapdragon 8 Elite 2)។
សម្រាប់ស្មាតហ្វូន Flagship ទាំងនេះ ក៏នឹងធ្វើការបង្ហាញខ្លួននៅលើទីផ្សារសកលឆាប់ៗផងដែរ បន្ទាប់ពីការបង្ហាញវត្តមាននៅក្នុងប្រទេសចិន។ របាយការណ៍ថ្មីមួយចេញពី SmartPrix ទើបតែទម្លាយអំពីកាលបរិច្ឆេទនៃការប្រកាសស្មាតហ្វូន Find X9 series សម្រាប់ទីផ្សារសកល។ តាមការទម្លាយចេញពី Yogesh Brar បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី OPPO Find X9 និង Find X9 Pro នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅថ្ងៃទី 28 ខែតុលាខាងមុខនេះហើយ។ លោកបានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 នេះ នឹងមានពណ៌ Space Gray និង Satin Pink ខណៈស្មាតហ្វូនម៉ូដែល Pro នឹងមានពណ៌ Titanium Gold, White និង Red។ សម្រាប់ការបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា គឺធ្វើតាមក្រោយ។

ស្មាតហ្វូន OPPO Find X9 series អាចនឹងបង្ហាញខ្លួននៅក្នុងខែតុលានេះ នៅក្នុងប្រទេសចិន។ នៅមិនទាន់ច្បាស់នោះទេថា សម្រាប់ការប្រកាសនៅក្នុងទីផ្សាររបស់ចិន និងទីផ្សារសកលនឹងប្រកាសនៅចំពេលជាមួយគ្នាឬយ៉ាងណានោះ។ ការបែកធ្លាយថ្មីមួយទម្លាយថា ស្មាតហ្វូន Find X9 នឹងមានពណ៌ Titanium, White, Black និង Red ខណៈពេលដែលស្មាតហ្វូន X9 Pro នឹងមានពណ៌ White, Red និង Purple ៕
