ស្វែងរកពួកយើង:

OPPO Find X9 Series នឹងបង្ហាញខ្លួនថ្ងៃទី 16 តុលា ខណៈការឌីស្សាញ និងលក្ខណៈសម្បត្តិត្រូវទម្លាយជាផ្លូវការ!

ដោយ

Koun Jab Luffy

25 កញ្ញា 2025 09:12 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែចេញមកបញ្ជាក់ជាផ្លូវការអំពីវត្តមាននៃការមកដល់នៃស្មាតហ្វូន Find X9 Series ដែលគ្រោងនឹងប្រារព្ធឡើងនៅប្រទេសចិន នៅថ្ងៃទី 16 ខែតុលាខាងមុខនេះហើយ។ បើតាមការបញ្ជាក់ចេញពីព័ត៌មានលម្អិតជាច្រើនចេញពី Channels ផ្លូវការរបស់ក្រុមហ៊ុននេះ បានបង្ហាញថា ស្មាតហ្វូន Flagship ថ្មីនេះ នឹងមានម៉ូដែល OPPO Find X9 និង OPPO Find X9 Pro មានការឌីស្សាញរូបរាងថ្មី ហើយនិងមានការអាប់ដេតទៅលើប្រព័ន្ធកាមេរ៉ា ព្រមទាំងមានការពង្រឹងទៅលើថាមពលថ្មផងដែរ។
ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 និង  Find X9 Pro មានអេក្រង់រាបស្មើ គាំទ្រជាមួយនឹងគែម Bezels ស្តើងដែលមានទំហំ 6.59 អ៊ីង និងទំហំ 6.78 អ៊ីង ផ្តល់នូវភាពងាយស្រួលនៅក្នុងការកាន់ដៃ។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ មានការបំពាក់នូវកម្រិតអេក្រង់ 1nit និងមាន eye-care mode ទ្រទ្រង់ជាមួយនឹងកម្រិត 3840Hz high-frequency PWM dimming ដែលងាយស្រួលក្នុងការទស្សនាថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មី Find X9 series នេះ មានពណ៌ Velvet Sand Titanium, Velvet Light Titanium, Frost White និង Mist Black ។
ស្មាតហ្វូន OPPO Find X9 និង  Find X9 Pro នេះ បំពាក់នូវកាមេរ៉ា 4 គ្រាប់ ទ្រទ្រង់ដោយកាមេរ៉ា Hasselblad ដែលអាចថតរូបភាពបានច្បាស់ និងបង្កើនពន្លឺចូលថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ បំពាក់នូវបន្ទះឈីប MediaTek Dimensity 9500 គាំទ្រជាមួយនឹងដំណើរការ 3nm ដែលមានាករឌីស្សាញឡើងវិញទៅលើ CPU, G1-Ultra GPU និងបន្ទះឈីប Imagiq 1190។ក្រុមហ៊ុន OPPO ក៏មានការប្រកាសចេញនូវ Tidal Engine software layer ក្នុងការគ្រប់គ្រងទៅលើប្រសិទ្ធិភាព និងកម្លាំងម៉ាស៊ីនបានយ៉ាងរលូនផងដែរ។
Article image
ស្មាតហ្វូន OPPO Find X9 និង OPPO Find X9 Pro នេះ នឹងមានថាមពលថ្មទំហំ 7,025mAh និង 7,500mAh។ ស្មាតហ្វូនទាំងពីរនេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 50W wireless charging ។ ក្រុមហ៊ុន OPPO បញ្ជាក់ថា ស្មាតហ្វូន OPPO Find X9 និង OPPO Find X9 Pro ឆាប់ៗនេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលផងដែរ។ របាយការណ៍ថ្មីនេះ បានទម្លាយថា ការប្រកាសសម្រាប់ទីផ្សារសកលគឺនៅថ្ងៃទី 28 ខែតុលាខាងមុខនេះ៕
OPPO Find X9 Series នឹងបង្ហាញខ្លួនថ្ងៃទី 16 តុលា ខណៈការឌីស្សាញ និងលក្ខណៈសម្បត្តិត្រូវទម្លាយជាផ្លូវការ!