
យោងតាមការបញ្ជាក់នៅលើបញ្ជីធ្វើតេស្តសមត្ថភាព Geekbench ក៏ដូចជាស្ថាប័ន TUV បង្ហាញថា ស្មាតហ្វូន OPPO ស៊េរីថ្មី ដែលត្រៀមខ្លួនប្រកាសនៅលើទីផ្សារសកលនាពេលខាងមុខនេះ គឺមានលេខម៉ូដែល CPH2791 ភ្ជាប់ជាមួយនិងបន្ទះឈីបជំនាន់ថ្មី Dimensity 9500។ សម្រាប់ស្មាតហ្វូនដែលមានលេខម៉ូដែល CPH2791 នេះត្រូវបានគេជឿជាក់ថា គឺជា Find X9 និង X9 Pro ដែលក្រុមហ៊ុននឹងប្រកាសលក់នៅលើទីផ្សារសកល។
នៅលើបញ្ជីធ្វើតេស្តសមត្ថភាព Geekbench នេះ បញ្ជាក់ថា បន្ទះឈីប MediaTek ថ្មី ដែលគ្រោងនឹងប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 និង X9 Pro សម្រាប់ទីផ្សារសកលនោះ នឹងមានការប្រើប្រាស់នូវ One Core ល្បឿន 4.21GHz និង Three Cores រត់នៅលើល្បឿន 3.50Ghz ហើយនិង Four Core ទៀតរត់នៅលើល្បឿន 2.70GHz ខណៈដែលក្រាហ្វិកាតដំណើរការជាមួយ Mali-G1-Ultra MC12 GPU។
បន្ទះឈីបថ្មីនេះ ត្រូវបានក្រុមហ៊ុន MediaTek ត្រៀមធ្វើការប្រកាសចេញនៅលើទីផ្សារប្រទេសចិន នាថ្ងៃទី 22 ខែកញ្ញាខាងមុខនេះហើយ។ តាមរយៈបញ្ជី Geekbench មានការបង្ហាញថា ស្មាតហ្វូននេះដំណើរការនៅលើរ៉េម 16GB ផ្អែកលើ Android 16 ហើយនឹងអាចផ្អែកជាមួយស្បែកមុខកម្មវិធី ColorOS 16។ ហើយបើមើលទៅលើវិញ្ញាបនបត្រ TUV Rheinland វិញ គឺមានការបង្ហាញថា ស្មាតហ្វូននេះ គាំទ្រដោយកម្លាំងសាក 80W fast charging។

Find X9 អាចនឹងមានអេក្រង់រាបស្មើរទំហំ 6.59-អ៊ីង OLED LTPO display គាំទ្រការបង្ហាញចេញបានកម្រិត 1.5K resolution ល្បឿន 120Hz refresh rate ហើយនឹងដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មី Dimensity 9500 អមដំណើរដោយរ៉េមទំហំ 16GB LPDDR5x RAM ហើយនិងមានអង្គចងចាំទំហំ 1TB UFS 4.0 storage។ ស្មាតហ្វូននេះមានថ្មទំហំ 7,025mAh គាំទ្រដោយកម្លាំងសាក 80W wired ហើយនិង 50W wireless charging។
Find X9 នឹងកាមេរ៉ាមុខទំហំ 50MP ខណៈកាមេរ៉ាក្រោយ 3 គ្រាប់ ដែលកាមេរ៉ាមេមានទំហំ 50MP គាំទ្រដោយសិនស័រ Sony LYT-808 មានមុខងារ OIS និងគ្រាប់ទីពីរប្រើប្រាស់សិនស័រ Samsung JN5 ultra-wide ហើយនិងទីបីប្រើប្រាស់សិនស័រ Samsung JN9 3x periscope telephoto។ ស្មាតហ្វូននេះ នឹងរត់នៅលើ Android 16 ផ្អែកលើ ColorOS ហើយនិងកាមេរ៉ា Hasselblad រួមនិង Lumo imaging ក៏ដូចជាសិនស័រ ultrasonic fingerprint security ក៏ដូចជាបច្ចេកវិទ្យា IP68/69-rated ផងដែរ។

OPPO Find X9 series ត្រូវបានគេទម្លាយថា នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិន នាខែពាក់កណ្តាលខែតុលា ហើយនឹងបន្តបង្ហាញវត្តមាននៅលើទីផ្សារសកលនាខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ។
