ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

OPPO Find X9 Series អាចនឹងមានកាមេរ៉ាគោល 200MP ឬ Periscope Camera

ដោយ

Koun Jab Luffy

04 មេសា 2025 04:38 ទៀបភ្លឺ

អាន 2 នាទី

Article image
OPPO ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Find X9 Series ដែលជាម៉ូដែលប្រណិតរបស់ខ្លួនសម្រាប់ដាក់លក់នៅលើទីផ្សារប្រទេសចិនហើយ ដោយស្មាតហ្វូនថ្មីនេះ នឹងមាន 4 ម៉ូដែល រូមមានដូចជា Find X9, Find X9 Plus, Find X9 Pro និង Find X9 Ultra។ សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះ បានបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Find X8 Series នៅក្នុងខែតុលា ដូច្នេះសម្រាប់ម៉ូដែលថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនៅក្នុងរយៈពេលដូចគ្នាជាមួយនិងម៉ូដែលមុនអញ្ចឹងដែរ។
យោងតាមការទម្លាយនៅថ្ងៃនេះ គឺមានការចែកចាយនូវព័ត៌មានថ្មីៗពីស្មាតហ្វូន OPPO Find X9 lineup ហើយដោយអ្នកទម្លាយ Smart Pikachu បានបញ្ជាក់ថា នៅលើស្មាតហ្វូនថ្មី នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 200-Megapixel ឬ periscope zoom camera។
Article image
គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅនេះ អ្នកទម្លាយ Digital Chat Station ធ្លាប់បានទម្លាយថា OPPO អាចនឹងមានការប្រើប្រាស់នូវកាមេរ៉ា 200-Megapixel Periscope Telephoto Camera ដែលមានសិនស័រធំនៅលើស្មាតហ្វូន OPPO Find X9 Series។ នៅថ្ងៃនេះ Smart Pikachu បានបញ្ជាក់ថា Find X9 Series នឹងមានកាមេរ៉ាគោលទំហំ 200-Megapixel ឬ 200-Megapixel Periscope Telephoto។ លោកបានបន្ថែមថា សមាសភាគនៃការឌីស្សាញទៅលើកាមេរ៉ានេះ ត្រូវបានក្រុមហ៊ុនរៀបចំរួចហើយ។ សម្រាប់ស្មាតហ្វូនថ្មីនេះ នឹងមានការប្រកាសចេញនៅចុងឆ្នាំនេះហើយ។
Article image
សូមជំរាបថា នៅមុននេះ មានរបាយការណ៍ជាច្រើនធ្លាប់បាននិយាយាថា OPPO Find X9 series នឹងមានការឌីស្សាញេអេក្រង់រាបស្មើរ ដោយ Find X9 Pro ប្រហែលជាមានអេក្រង់ទំហំ 6.8-អ៊ីង OLED LTPO គាំទ្រដោយការបង្ហាញចេញបានកម្រិត 1.5K resolution ខណៈដែលម៉ូដែល Ultra ក៏ប្រហែលជានឹងមានអេក្រង់ទំហំដូចគ្នា ប៉ុន្តែគាំទ្រនូវការបង្ហាញចេញបានកម្រិតខ្ពស់ដល់ទៅ 2K+ resolution។ ស្មាតហ្វូនម៉ូដែល Ultra អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2 ខណៈដែល X9, X9 Plus, and X9 Pro ប្រហែលជាប្រើឈីប Dimensity 9500 SoC។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

OPPO Find X9 Series អាចនឹងមានកាមេរ៉ាគោល 200MP ឬ Periscope Camera