ស្វែងរកពួកយើង:

OPPO Find X9 Series នឹងផ្លាស់ប្តូរទៅលើការឌីស្សាញកាន់តែច្រើនប្លែកជាងមុន!

ដោយ

Koun Jab Luffy

12 មិថុនា 2025 11:56 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន OPPO ត្រូវបានគេរំពឹងថា នឹងមានប្រកាសចេញស្មាតហ្វូន OPPO Find X9 Series នៅក្នុងប្រទេសចិននាខែកញ្ញាខាងមុខនេះហើយ។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ អាចនឹងបង្ហាញស្មាតហ្វូនជំនាន់ថ្មីចំនួន 3 ម៉ូដែលគឺ Find X9, Find X9 Plus និង Find X9 Pro។ នៅក្នុងការអាប់ដេតថ្មីមួយចេញពីអ្នកទម្លាយ Digital Chat Station នាពេលថ្មីៗនេះ បានបង្ហាញអំពីការផ្លាស់ប្តូរធំៗចំនួន 3 ដែលនឹងមាននៅលើស្មាតហ្វូន Find X9 Series នេះ។
បើតាមអ្នកទម្លាយរូបនេះ បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី Find X9 Series នេះ នឹងមានការផ្លាស់ប្តូរទៅលើផ្នែកសំខាន់ៗចំនួន3 ។ ការផ្លាស់ប្តូរមុនគេរបស់ស្មាតហ្វូននេះ គឺការប្រើប្រាស់នូវអេក្រង់រាបស្មើ OLED Panel ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ដែលមានការខុសប្លែកពីការប្រើប្រាស់នូវអេក្រង់គែមកោងនៅជ្រុងទាំង 4 ដែលមាននៅលើស្មាតហ្វូន Find X8 និង X8 Pro នាពេលកន្លងមក។ អេក្រង់របស់ស្មាតហ្វូនថ្មីនេះ នឹងមានគែម bezels ស្តើងនៅគ្រប់ជ្រុងទាំង 4 ហើយក៏នឹងប្រើប្រាស់នូវបច្ចេកវិទ្យា LIPO ថែមទៀតផង។
Article image
យោងតាមរបាយការណ៍ជាច្រើនមុននេះ បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី Find X9+ និង X9 Pro នឹងមានអេក្រង់ទំហំ 6.59-អ៊ីង និង 6.78-អ៊ីង displays ខណៈពេលដែលស្មាតហ្វូន Find X9 មានអេក្រង់ទំហំ 6.3-អ៊ីង។ ស្មាតហ្វូនជំនាន់ថ្មី Find X9 Series នេះប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 ដែលមានការ upgrade ពីបន្ទះឈីប Dimensity 9400 កាលពីឆ្នាំមុននេះ។ បន្ទះឈីបថ្មីនេះ ប្រើប្រាស់នូវដំណើរការ N3P របស់ក្រុមហ៊ុន TSMC ជាមួយនឹងស្ថាបត្យកម្ម 1 x Travis + 3 x Alto + 4 x Gelas cores ។ បន្ថែមពីនេះ ស្មាតហ្វូននេះនឹងមានក្រាហ្វិកកាត Immortalis-Drage GPU និងស្ថាបត្យកម្ម Micro Architecture ដើម្បីធានាថាវាអាចកាត់បន្ថយទៅលើកំដៅបានយ៉ាងល្អ។
Article image
ការផ្លាស់ប្តូរដ៏ធំបំផុតទី 3 នោះ គឺការដកចេញពីការឌីស្សាញ Camera Island ធំដែលបានប្រើប្រាស់នៅលើស្មាតហ្វូន Find X7 Series ដែលបង្ហាញខ្លួននៅក្នុងខែមករា ឆ្នាំ 2024 នេះ។ ស្មាតហ្វូន Find X9 Pro អាចនឹងប្រើប្រាស់នូវកាមេរ៉ា 200-Megapixel Periscope Telephoto ផងដែរ។ សម្រាប់កាមេរ៉ា Dual Periscope អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Find X9 Ultra រួមជាមួយនឹងបន្ទះឈីប Snapdragon 8 Elite 2 ហើយការបង្ហាញវត្តមានស្មាតហ្វូននេះ គឺធ្វើឡើងនៅក្នុងឆមាសទី 1 ឆ្នាំ 2026 ខាងមុខនេះហើយ៕