
ក្រុមហ៊ុន OPPO ត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការចូលមកអង្រួនទីផ្សារកាមេរ៉ាស្មាតហ្វូនថ្នាក់ប្រណិតនាពេលខាងមុខនេះ។ សម្រាប់ស្មាតហ្វូន Find X9 Ultra ដែលនឹងបង្ហាញខ្លួននៅដើមឆ្នាំ 2026 នេះ ត្រូវបានគេទម្លាយថា គឺបានក្លាយជាប្រធានបទក្តៅនៅក្នុងរយៈពេលថ្មីៗនេះ ដោយសារតែស្មាតហ្វូនថ្មីនេះ គឺមិនត្រឹមតែធ្វើការ upgrade ទៅលើកាមេរ៉ានោះទេ ប៉ុន្តែនឹងមានភ្ជាប់មកជាមួយនឹង Hasselblad Photography Kit ដែលអាចថតរូបភាពទៅកាន់កម្រិតថ្មីមួយទៀតផង។
តាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station នៅលើ Weibo បានអោយដឹងថា ស្មាតហ្វូន Find X9 series ថ្មីនេះនឹងមានកិច្ចសហការជាមួយនឹង Hasselblad ដែលធ្លាប់បានឃើញដំបូងបំផុតនៅលើស្មាតហ្វូនFind X8។ ស្មាតហ្វូនម៉ូដែល Ultra ដែលចេញនៅពេលខាងមុខនេះ នឹងមានកាមេរ៉ាគោលទំហំ 200MP និងគ្រាប់ទីពីរមានទំហំ 50MP periscope telephoto ខណៈដែលទីបីមានទំហំ 50MP ultrawide ។ ក្រុមហ៊ុន OPPO នឹងបញ្ចេញនូវស្មាតហ្វូន Flagships ជាច្រើនដែលផ្តោតទៅលើកាមេរ៉ាកាន់តែខ្លាំងក្លាដូចទៅនឹងស្មាតហ្វូន Xiaomi 15 Ultra អញ្ចឹង។

ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៍ថាធ្វើការនៅលើប្រព័ន្ធ MagSafe-style magnetic system សម្រាប់ Android ដោយប្រើប្រាស់នូវ 0.2mm magnetic ring នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ វាទ្រទ្រង់ទៅលើ 50W AirVOOC wireless charging សម្រាប់ផ្តល់នូវបទពិសោធន៍ថ្មីនៃការថតរូបភាពផងដែរ។

ពាក្យចចាមអារ៉ាមជាច្រើនទៀតទម្លាយថា ស្មាតហ្វូននេះនឹងមានបន្ទះឈីប MediaTek Dimensity 9500, អេក្រង់ទំហំ 6.82-អ៊ីងបង្ហាញចេញបានកម្រិត 2K+ OLED display និងថាមពលថ្មទំហំ 6,000mAh។ របាយការណ៌ថ្មីនៗនេះ និយាយថា កិច្ចសហការរបស់ក្រុមហ៊ុន OPPO ជាមួយនឹង Hasselblad នឹងបន្តដល់ឆ្នាំ 2026 ជាមួយនឹងការប្រើប្រាស់នូវ Oppo’s AI Bokeh Engine ក៏ដូចជា Hasselblad’s color tuning នៅក្នុងការធ្វើអោយរូបភាពកាន់តែស្រស់ស្អាតបំផុត៕
