
កាលពីខែមុននេះ ក្រុមហ៊ុន OPPO បានបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Find X8 Series ដោយមានការបញ្ចេញនូវវត្តមានស្មាត ហ្វូនម៉ូដែលពិសេសម៉ូដែល Find X8 Ultra ផងដែរ។ នៅពេលនេះ យោងតាមការចែកចាយព័ត៌មានថ្មី បានបង្ហាញពីការបែកធ្លាយជាច្រើនអំពីស្មាតហ្វូនជំនាន់ថ្មីនេះនៅលើអ៊ីនធឺណិតថែមទៀតហើយ។
សូមជំរាបថា កន្លងមក មានការបែកធ្លាយជាច្រើន បានទម្លាយអំពីផ្នែកកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។ បើតាមអ្នកទម្លាយ Digital Chat Station បានបង្ហោះនៅលើ Weibo គឺបានចែករំលែកព័ត៌មានលម្អិតនៃ telephoto modules របស់ស្មាតហ្វូន Find X9 Ultra ហើយ។

ស្មាតហ្វូនជំនាន់ថ្មី Find X9 Ultra ថ្មីនេះ នឹងការបំពាក់នូវកាមេរ៉ាទំហំ 200MP Periscope Telephoto ជំនួសទៅលើកាមេរ៉ា 50MP ដែលមាននៅលើស្មាតហ្វូន Find X8 Ultra ដែលចេញលក់កន្លងមក។ សម្រាប់ 50MP Telephoto អាចនឹងមានការ Upgrade នៃការ Zoom ពី 6X ទៅ 10X។ គួរបញ្ជាក់ថា បើមើលទៅលើស្មាតហ្វូន Find X8 Pro គឺមានបំពាក់នូវសិនស័រកាមេរ៉ា Telephoto ដូចទៅនឹងស្មាតហ្វូន Ultra អញ្ចឹងដែរ។ យ៉ាងណាមិញ របាយការណ៍ជាច្រើនមុននេះ បានទម្លាយថា ស្មាតហ្វូន ជំនាន់ថ្មី OPPO Find X9 Pro អាចនឹងមានកាមេរ៉ា Periscope មួយគ្រាប់ដែលមានទំហំ 200MP module ទៀតផង។

ស្មាតហ្វូន Find X9 Series នេះ ត្រូវបានគេទម្លាយថា អាចនឹងមាន 4 ម៉ូដែលគឺ OPPO Find X9, X9 Plus, X9 Pro និង X9 Ultra ។ ស្មាតហ្វូននេះអាចនឹងប្រជែងបានជាមួយនឹងស្មាតហ្វូន iPhone 17, 17 Plus, 17 Pro និង 17 Pro Max ។ ស្មាតហ្វូនទាំង ៤ នេះនឹងបង្ហាញខ្លួនជាមួយនឹងអេក្រង់រាបស្មើ។ ស្មាតហ្វូន OPPO Find X9, X9 Plus និង OPPO Find X9 Pro នេះនឹងមានទំហំអេក្រង់ប្រហែលជា 6.3 អ៊ីង។ ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 SoC។ ស្មាតហ្វូន OPPO Find X9 Ultra នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2៕
