
យោងតាមរបាយការណ៌ថ្មីៗនេះ បានបង្ហាញថា OPPO នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 និង Find X9 Pro ដែលដំណើរការនៅលើបន្ទះឈីប Dimensity 9500 នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 16 ខែតុលាខាងមុខនេះហើយខណៈដែលម៉ូដែល Find X9 Ultra វិញ គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ហើយនឹងបង្ហាញវត្តមាននៅលើទីផ្សារនាត្រីមាសទី 2 ឆ្នាំ 2026 ខាងមុខ។
សូមជំរាបថា កន្លងមកក៏ធ្លាប់មានពាក្យចចាមអារ៉ាមនិយាយពីលក្ខណៈសម្បត្តិនៃប្រព័ន្ធកាមេរ៉ាដែលនឹងមានប្រើប្រាស់នៅលើ ស្មាតហ្វូនជំនាន់ថ្មី Find X9 Ultra នេះផងដែរ។ នៅថ្ងៃនេះបើមើលទៅលើការចែកចាយពីអ្នកទម្លាយ Digital Chat Station បានធ្វើការបញ្ជាក់ពីព័ត៌មានថ្មីៗស្តីពីកាមេរ៉ានៅលើស្មាតហ្វូនថ្មីនេះថែមទៀតហើយ។

Find X9 Ultra ត្រូវបានគេបង្ហើបថា នឹងមានការប្រើប្រាស់នូវសិនស័រ Sony IMX90E 200MP នៅលើកាមេរ៉ាគោល ដែលសិនស័រនេះ គឺមានកម្រិត 1/1.12 អ៊ីង ភ្ជាប់ជាមួយនិងមុខងារទប់លំនឹង OIS ហើយនិងមានការការប្រើប្រាស់នូវកញ្ចក់រួមនិងផ្លាស្ទិកនៅលើ Optical Module ទៀតផង។ ហើយសិនស័រខាខាងលើនេះ ក៏នឹងមានអមដំណើរមកជាមួយនូវឡែនពីរគ្រាប់ទំហំ 50MP ដែលជា Periscope Telephoto ហើយនិងឡែន ultra-wide ផងដែរ។

ជាមួយការបែកធ្លាយខាងលើនេះ ក៏មានការបញ្ជាក់ថា នៅក្នុងចំណោមឡែន Periscope telephoto នៅលើស្មាតហ្វូន Find X9 Ultra នេះ គឺនឹងមានការប្រើប្រាស់នូវសិនស័រ Sony LYT-828 ថែមទៀតផង។ សិនស័រនេះ គឺមានការប្រើប្រាស់នៅលើស្មាតហ្វូន OPPO Find X9 Pro និង vivo X300 Pro រួចហើយ។ ក្រៅតែមានមុខងារ OIS នៅលើឡែនថ្មីនេះ ក៏នូវមានមុខងារហ៊្សូម 3x fixed optical zoom ផងដែរ។ ចំពោះកាមេរ៉ាមុខនៅលើស្មាតហ្វូននេះត្រូវបានគេបញ្ជាក់ថា នឹងមានទំហំ 50MP។
ខណៈដែល Find X9 និង X9 Pro នឹងប្រើប្រាស់ឈីប Dimensity 9500 នោះ សម្រាប់ម៉ូដែល Ultra ត្រួវបានគេបញ្ជាក់ថា គឺមានការប្រើប្រាស់ឈីប Snapdragon 8 Elite Gen 5 និងមានថ្មធំជាងម៉ូដែល X 9 Pro ទៀតផង។ ស្មាតហ្វូន Ultra អាចនឹងមានអេក្រង់រាបស្មើរទំហំ 6.8 អ៊ីងគាំទ្រដោយកញ្ចក់ OLED LTPO កម្រិត 2K និងល្បឿន 120Hz។
