ស្វែងរកពួកយើង:

OPPO Find X9 Ultra នឹងបំពាក់នូវថាមពលថ្មធំបំផុតមិនធ្លាប់មាននោះទេ

ដោយ

Koun Jab Luffy

27 តុលា 2025 07:30 ព្រឹក

អាន 3 នាទី

Article image
នៅចុងឆ្នាំនេះក្រុមហ៊ុន Xiaomi, vivo និង OPPO អាចនឹងមានបង្ហាញស្មាតហ្វូនលំដាប់ Flagships ជាច្រើនរបស់ខ្លួននៅក្នុងប្រទេសចិនហើយក្រុមហ៊ុនទាំងនេះក៏នឹងត្រៀមប្រកាសចេញស្មាតហ្វូនថ្មីៗរបស់ខ្លួននៅក្នុងទីផ្សារជាច្រើនទៀតផងដែរ។សូមជំរាបថានារយៈពេលប៉ុន្មានខែខាងមុខនេះក្រុមហ៊ុនទាំងនេះត្រូវគេដឹងថានឹងផ្តោតទៅលើស្មាតហ្វូន Flagships ប្រភេទ “Ultra” ដែលស្មាតហ្វូននេះនឹងមានលក្ខណៈសម្បត្តិខ្លាំងក្លាជាច្រើនជាមួយនឹងកាមេរ៉ាកម្រិតខ្ពស់ថែមទៀត។នៅក្នុងការបែកធ្លាយចុងក្រោយបំផុតនេះអ្នកទម្លាយ Smart Pikachu ក៏បានចែករំលែកអំពីលក្ខណៈសម្បត្តិលម្អិតរបស់ស្មាតហ្វូន OPPO Find X9 Ultra ផងដែរ។
យោងតាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះបានអោយដឹងថាស្មាតហ្វូន OPPO Find X9 Ultra នេះនឹងមានថាមពលថ្មធំបំផុតបើធៀបជាមួយនឹងស្មាតហ្វូនត្រកូល Ultra ជាច្រើនដែលមានចេញលក់កន្លងមក។ទំហំថាមពលថ្មពិតប្រាកដរបស់ស្មាតហ្វូននេះមិនទាន់ត្រូវបានទម្លាយនៅឡើយទេប៉ុន្តែក្រុមហ៊ុន OPPO បានបញ្ជាក់ថាបើមិនមានទំហំ 7,000mAh នោះមិនមែនជាស្មាតហ្វូន Flagships នោះទេដូចនេះស្មាតហ្វូន OPPO X9 Ultra នេះអាចនឹងមានថាមពលថ្មទំហំយ៉ាងហោចណាស់ 7,000mAh ។
Article image
គួររំលឹកផងដែរថាស្មាតហ្វូន OPPO Find X8 Pro និង OPPO X8 Ultra ដែលមានវត្តមានថ្មីៗនេះគឺមានថាមពលថ្មទំហំ 5,910mAh និង 6,100mAh រៀងគ្នា។សម្រាប់ស្មាតហ្វូន Find X9 Ultra នឹងមានថាមពលថ្មធំជាងស្មាតហ្វូន OPPO Find X9 Pro ដែលមានទំហំថ្មអាចនឹងដល់ទៅ 7,500mAh ។សម្រាប់ទំហំថ្មនេះគឺអាចនឹងធំជាងថាមពលថ្មនៅលើស្មាតហ្វូន Xiaomi 17 Ultra និង vivo X300 Ultra ។
បន្ថែមពីនេះអ្នកទម្លាយនេះបានអះអាងថាស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Ultra នេះនឹងមានអេក្រង់ទំហំ 6.8 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 2K resolution និងការការពារភ្នែកថែមទៀតផង។យោងតាមរបាយការណ៍ជាច្រើនថ្មីៗនេះបានទម្លាយថាស្មាតហ្វូនថ្មីនេះនឹងមានកាមេរ៉ាចំនួន 4 គ្រាប់ជាមួយនឹង 2x periscope telephoto។អ្នកទម្លាយនេះបានបន្ថែមថាសម្រាប់ periscope x 2 នៅលើស្មាតហ្វូន OPPO Find X9 Ultra នេះក៏មានការ upgrade ជាមួយនឹងសេនស័រធំជាងមុន។ស្មាតហ្វូន OPPO X9 Ultra នេះអាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Find X9s នៅក្នុងត្រីមាសទី 2 ឆ្នាំ 2026 នេះ។
Article image
សម្រាប់ព័ត៌មានលម្អិតមួយទៀតដែលអ្នកទម្លាយនេះបានអោយដឹងថាក្រុមហ៊ុន OPPO កំពុងតែធ្វើការនៅលើស្មាតហ្វូនដែលមានរូបរាងស្តើងបំផុតផងដែរ។ខណៈពេលដែលឈ្មោះរបស់ស្មាតហ្វូនថ្មីនេះមិនទាន់ដឹងទេនោះអាចនឹងក្លាយជាផ្នែកមួយនៃស្មាតហ្វូន Find ឬ Reno Series។វាប្រហែលជាអាចនឹងមានឈ្មោះហៅថា OPPO Find Air ផងដែរ។ថ្មីៗនេះអ្នកទម្លាយនេះបន្ថែមថាក្រុមហ៊ុន Xiaomi ក៏ធ្វើការនៅលើស្មាតហ្វូនរូបរាងស្តើងរបស់ខ្លួនផងដែរដែលមានឈ្មោះហៅថា Xiaomi 17 Air ៕