នៅទីបំផុត ក្រុមហ៊ុន OPPO បានប្រកាសចេញជាផ្លូវការណ៌ស្មាតហ្វូនជំនាន់ថ្មី Find X9 Ultra នៅក្នុងប្រទេសឥណ្ឌា ហើយបន្ទាប់ពីការបង្ហាញខ្លួននៅក្នុងប្រទេសចិនរយៈពេលជិតមួយខែ។ ដូចអ្វីដែលអ្នកធ្លាប់បានដឹងហើយ នេះ គឺជាស្មាតហ្វូន Flagship ដែលផ្តោតខ្លាំងទៅលើបច្ចេកវិទ្យាកាមេរ៉ា ហើយក៏ជាស្មាតហ្វូនប្រណិតសម្រាប់ឆ្នាំ 2026 នេះដូចគ្នា។ Find X9 Ultra ថ្មីនេះ មានអេក្រង់ទំហំ 6.82 អ៊ីង Flat AMOLED Display គាំត្រជាមួយនឹងកម្រិតភាពច្បាស់ QHD+ Resolution (3168 x 1440 pixels)។

OPPO Find X9 Ultra បង្ហាញខ្លួននៅក្រៅប្រទេសចិន ជាមួយកាមេរ៉ា Dual Periscope និងបន្ទះឈីប Snapdragon 8 Elite Gen 5
នៅទីបំផុត ក្រុមហ៊ុន OPPO បានប្រកាសចេញជាផ្លូវការណ៌ស្មាតហ្វូនជំនាន់ថ្មី Find X9 Ultra នៅក្នុងប្រទេសឥណ្ឌា ហើយបន្ទាប់ពីការបង្ហាញខ្លួននៅក្នុងប្រទេសចិនរយៈពេលជិតមួយខែ។ ដូចអ្វីដែលអ្នកធ្លាប់បានដឹងហើយ នេះ គឺជាស្មាតហ្វូន Flagship ដែលផ្តោតខ្លាំងទៅលើបច្ចេកវិទ្យាកាមេរ៉ា ហើយក៏ជាស្មាតហ្វូនប្រណិតសម្រាប់ឆ្នាំ 2026 នេះដូចគ្នា។ Find X9 Ultra ថ្មីនេះ មានអេក្រង់ទំហំ 6.82 អ៊ីង Flat AMOLED Display គាំត្រជាមួយនឹងកម្រិតភាពច្បាស់ QHD+ Resolution (3168 x 1440 pixels)។
នៅលើអេក្រង់នេះ ក៏មានការទ្រទ្រង់នូវកម្រិតល្បឿន 1Hz ទៅ 120Hz Adaptive Refresh Rate ខណៈដែលការបង្ហាញចេញនៅក្នុងស្ថានភាពខ្លះអាចប្រើប្រាស់ដល់ទៅ 144Hz។ ក្រុមហ៊ុន OPPO ក៏មានផ្តល់នូវការទ្រទ្រង់ទៅលើ Dolby Vision និងកម្រិតពន្លឺ 1800 nits peak brightness ទៀតផង។ ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 របស់ក្រុមហ៊ុន Qualcomm ជាមួយនឹង LPDDR5X RAM និង UFS 4.1 storage ហើយនិងដំនើរការនូវ Android 16 ជាមួយនឹង ColorOS 16។

កាមេរ៉ារបស់ស្មាតហ្វូននេះក៏ក្លាយជាចំណុចពិសេសរបស់ស្មាតហ្វូនFind X9 Ultra នេះ។ ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ាគោលមានទំហំ 200MP Sony LYT-901 ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា OIS, 50MP ultra-wide Sony LYT-600, 50MP 3x periscope telephoto lens និង 50MP 10x periscope telephoto។ បន្ថែមពីនេះ ក្រុមហ៊ុន OPPO ក៏មានការប្រើប្រាស់នូវសិនស័រ 3.2MP multispectral ផងដែរ។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ មានទំហំ 50MP។

ស្មាតហ្វូននេះប្រើប្រាស់នូវថាមពលថ្មទំហំ 7050mAh ជាមួយនឹងការទ្រទ្រង់នូវ 100W wired SuperVOOC charging និង 50W wireless charging។ ទៅលើតួខ្លួនស្មាតហ្វូននេះ មានកម្រាស់ 9.10mm និងទម្ងន់ត្រឹមតែ 236 g។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះមានដូចជា សិនស័រស្កែនម្រាមដៃ Ultrasonic, dual stereo speakers, IR blaster, NFC, Wi-Fi 7, Bluetooth 5.4, USB Type-C 3.2 Gen 1 និង Snap Key ដែលជាមុខងារថ្មីរបស់ក្រុមហ៊ុន Oppo ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ IP68 / IP69 សម្រាប់ការពារទឹក និងធូលីផងដែរ។ ស្មាតហ្វូន Find X9 Ultra នេះ មានតម្លៃ Rs. 1,69,999 សម្រាប់ទំហំ 12GB-512GB ៕
