ស្វែងរកពួកយើង:

OPPO Find X9s នឹងក្លាយជាស្មាតហ្វូនប្រណិត មានរូបរាងតូចតែបំពាក់ថាមពលថ្ម 7,000mAh+

ដោយ

Koun Jab Luffy

20 តុលា 2025 12:54 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន OPPO ត្រូវបានគេមើលឃើញថា ទើបតែបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Find X9 និង Find X9 Pro នៅលើទីផ្សារ។ នៅថ្ងៃនេះ ពាក្យចចាមអារ៉ាមជាច្រើន ក៏បានចាប់ផ្តើមនិយាយអំពីស្មាតហ្វូនស៊េរីថ្មីមួយទៀតរបស់ស្មាតហ្វូននេះដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះថែមទៀតហើយ។ គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុននេះ គឺបានបង្ហាញចេញស្មាតហ្វូនជំនាន់ថ្មី Find X8 Ultra រួមជាមួយនឹងស្មាតហ្វូន Find X8s និង Find X9s+ ដែលជាម៉ូដែលអាប់ដែតចេញពី ស្មាតហ្វូន Find X8។
សម្រាប់ពេលនេះ ក្រុមហ៊ុន OPPO ត្រូវបានគេរំពឹងថា ក៏នឹងមានការបង្ហាញស្មាតហ្វូន Find X9 Ultra, Find X9s និង Find X9s+ នៅក្នុងខែមេសាឆ្នាំ 2026 ខាងមុខនេះ ដែលនេះ គឺជាស្មាតហ្វូនបន្ថែមនៅក្នុងត្រកូលស្មាតហ្វូន Find X9 series។
Article image
បើមើលនៅក្នុងការបង្ហោះនៅលើ Weibo តាមរយៈអ្នកទម្លាយ Digital Chat Station នោះ គឺបានចែករំលែកព័ត៌មានលម្អិតអំពីស្មាតហ្វូន Find X9s នេះហើយ។ តាមការបញ្ជាក់ចេញពីអ្នកទម្លាយ DCS នេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Find X9 Ultra របស់ក្រុមហ៊ុន OPPO នឹងមានថាមពលថ្មទំហំ 7,000mAh+ ហើយវាស្របទៅតាមទស្សនៈថ្មីរបស់ក្រុមហ៊ុននេះថា បើមិនមានមានថ្មទំហំ 7,000mAh មិនមានស្មាតហ្វូន Flagship នោះទេ។
Article image
សម្រាប់ស្មាតហ្វូន Find X9s ដែលជាស្មាតហ្វូនលំដាប់ Flagship ដែរនោះ ក៏នឹងបំពាក់នូវថាមពលថ្មទំហំ 7,000mAh+ ដូចគ្នា។ សូមជំរាបថា បើមើលទៅលើស្មាតហ្វូន Find X8s មានអេក្រង់ទំហំ 6.32 អ៊ីង, បន្ទះឈីប Dimensity 9400 Plus និងថាមពលថ្មទំហំ 5,700mAh ជាមួយនឹងកាមេរ៉ា 3 គ្រាប់ទំហំ 50MP។ ផ្អែកទៅលើការបែកធ្លាយនេះ ស្មាតហ្វូន Find X9s នេះនឹងមានការ upgrade ទៅលើថាមពលថ្មច្រើនជាងស្មាតហ្វូនជំនាន់មុននេះ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9500+ ដែលមានល្បឿន overclock ខ្ពស់ជាងបន្ទះឈីប D9500។
Article image
អ្នកទម្លាយ Digital Chat Station ក៏មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Find X9s នេះ ក៏នឹងមានការឌីស្សាញដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Find X9 ហើយនឹងមានបំពាក់នូវកាមេរ៉ា Periscope ទៀតផង។ បច្ចុប្បន្ននេះ នៅមិនទាន់មានព័ត៌មានអំពីការប្រកាសបង្ហាញស្មាតហ្វូន Find X9s+ នៅឡើយទេ។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះក្នុងខែមេសា៕
OPPO Find X9s នឹងក្លាយជាស្មាតហ្វូនប្រណិត មានរូបរាងតូចតែបំពាក់ថាមពលថ្ម 7,000mAh+