ក្រុមហ៊ុន OPPO ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញស្មាតហ្វូន OPPO Find X9s Pro នៅក្នុងប្រទេសចិន នៅថ្ងៃទី ២១ ខែមេសាខាងមុខនេះហើយ។ ស្មាតហ្វូន Flagship នេះ គឺជាជំនាន់ថ្មីនៃស្មាតហ្វូន OnePlus 15T។ ខណៈពេលដែលស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន OnePlus មានការផ្តោតទៅលើកម្លាំងម៉ាស៊ីនខ្លាំងក្លានោះ សម្រាប់វត្តមានស្មាតហ្វូន OPPO Find X9s Pro ក៏ត្រូវបានក្រុមហ៊ុននេះ បំពាក់នូវកាមេរ៉ាដ៏ខ្លាំងក្លាដូចគ្នា។ តាមការទម្លាយចេញពី Evan Blass នៅថ្ងៃនេះ គឺបានបញ្ជាក់អំពីពណ៌ចំនួន 4 ដែលមាននៅលើស្មាតហ្វូននេះហើយ។

OPPO Find X9s Pro នឹងពណ៌ចំនួន 4សម្រាប់ជ្រើសរើស នេះបើតាមរូបភាពផ្លូវការណ៌ថ្មីៗនេះ
https://www.gizmochina.com/2026/04/09/oppo-find-x9s-pro-official-images-leaked-four-color-options-revealed/
ក្រុមហ៊ុន OPPO ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញស្មាតហ្វូន OPPO Find X9s Pro នៅថ្ងៃទី ២១ ខែមេសានេះនៅក្នុងប្រទេសចិន។ ស្មាតហ្វូន Flagship នេះគឺជាជំនាន់ថ្មីនៃស្មាតហ្វូន OnePlus 15T ។ ខណៈពេលដែលស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន OnePlus នេះផ្តោតទៅលើកម្លាំងម៉ាស៊ីនខ្លាំងក្លានោះ ស្មាតហ្វូន OPPO Find X9s Pro នេះនឹងបំពាក់នូវកាមេរ៉ាដ៏ខ្លាំងក្លាថែមទៀត។ តាមការទម្លាយចេញពី Evan Blass ក៏ទើបតែបញ្ជាក់អំពីពណ៌ចំនួន ៤ របស់ស្មាតហ្វូននេះថែមទៀត។
តាមរយៈរូបភាពខាងលើនេះ បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9s Pro នេះនឹងមានពណ៌ Cyan, Orange, Titanium និង White ហើយសម្រាប់ការឌីស្សាញរបស់ស្មាតហ្វូននេះវិញ គឺមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន OPPO FindX9 អញ្ចឹង ប៉ុន្តែខុសទៅលើអេក្រង់ ដោយម៉ូដែលថ្មីនេះ មានទំហំត្រឹមតែ 6.32-inch ប៉ុណ្នោះ។

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនមុននេះ មានការបញ្ជាក់ថា ស្មាតហ្វូន OPPO Find X9s Pro ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.32-inch OLED display ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 144Hz refresh rate ហើយស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 , LPDDR5x RAM និង UFS 4.1 storage ផងដែរ។ ទៅលើទំហំនៅលើស្មាតហ្វូននេះ គឺនឹងមានច្រើនជម្រើស នៅក្នុងការជ្រើសរើស ដែលបានចាប់ផ្តើមពីរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB Storage ។

ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 7,025mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 50W wireless charging ។ ស្មាតហ្វូននេះបំពាក់នូវ dual speakers និង X-axis linear motor ជាមួយនឹង ultrasonic in-screen fingerprint sensor ថែមទៀត។

ស្មាតហ្វូន OPPO Find X9s Pro នេះមានកាមេរ៉ាខាងមុខទំហំ 50MP និងកាមេរ៉ាគោលទំហំ 200MP Samsung HPE ជាមួយនឹងមុខងារទប់លំនឹង OIS, 50MP ultra-wide lens និង 200MP periscope telephoto ជាមួយនឹងបច្ចេកវិទ្យាទប់លំនឹង OIS របស់សិនស័រ Samsung HP5 ហើយក៏មានមកជាមួយនឹងឡែន 3.2MP Multispectralផងដែរ។
តាមរបាយការណ៍ថ្មីៗនេះ បង្ហាញថា ស្មាតហ្វូនថ្មី Find X9s Pro នឹងទ្រទ្រង់នូវ Hasselblad teleconverter kit ដូចគ្នា។ ស្មាតហ្វូននេះ នឹងដំណើរការនូវ ColorOS 16 ផ្អែកនៅលើ Android 16 និង IP68 / IP69 ផងដែរ៕
តាមរបាយការណ៍ថ្មីៗនេះ បង្ហាញថា ស្មាតហ្វូនថ្មី Find X9s Pro នឹងទ្រទ្រង់នូវ Hasselblad teleconverter kit ដូចគ្នា។ ស្មាតហ្វូននេះ នឹងដំណើរការនូវ ColorOS 16 ផ្អែកនៅលើ Android 16 និង IP68 / IP69 ផងដែរ៕

