
ដូចការគ្រោងទុក នៅថ្ងៃនេះ OPPO បានប្រកាសចេញជាផ្លូវការ៌នូវស្មាតហ្វួនជំនាន់ថ្មីនៃត្រកូល K-series របស់ខ្លួនម៉ូដែល K12 Plus នៅលើទីផ្សារប្រទេសចិនហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺម៉ូដែលថ្មីមួយស្ថិតនៅក្នុងស្រឡាយស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុននេះ ដែលគេមើលឃើញថា មានការផ្តោតខ្លាំងលើថាមពលថ្ម អេក្រង់រលូន ហើយនិងមានកាមេរ៉ាដែលមានសមត្ថភាខ្ពស់ថែមទៀតផង។
ស្មាតហ្វូន OPPO K12 Plus រត់នៅលើបន្ទះឈីប Qualcomm Snapdragon 7 Gen 3 ដែលជាបន្ទះឈីបខ្លាំងសម្រាប់លេងហ្គេម។ ស្មាតហ្វូននេះដំណើរការនៅលើស្បែកមុខកម្មវិធី ColorOS 14 ផ្អែកលើប្រព័ន្ធប្រតិបត្តិការថ្មី Android 14 ចេញពីប្រអប់តែម្តង។ ស្មាតហ្វូន OPPO K12 Plus នឹងមានលក់នៅលើទីផ្សារចិនជាមួយនិងទំហំ 8GB/256GB ហើយនិង12GB/512GB។
ស្មាតហ្វូន OPPO K12 Plus មានការបំពាក់នូវអេក្រង់ទំហំ 6.7-អ៊ីងជាប្រភេទកញ្ចក់ AMOLED រត់ជាមួយនិងល្បឿនខ្ពស់ដល់ទៅ 120Hz refresh rate ហើយនិងមានភាពរលូនទៅលើការបញ្ជាមុខងារនៅលើអេក្រង់ថែមទៀតផង។ អេក្រង់នេហ គាំទ្រនូវពន្លឺ peak brightness ខ្ពស់ដល់ទៅ 1100nits ផ្តល់នូវភាពងាយស្រួលនៅក្នុងការប្រើប្រាស់ក្រោមពន្លឺថ្ងៃ។ នៅលើអេក្រង់នេះ ក៏មានការទ្រទ្រង់ជាមួយនូវមុខងារ P3 wide color gamut ហើយនិងមានល្បឿនឆ្លើយតបអេក្រង់ 240Hz touch sampling rate ទៀតផង។
សម្រាប់ផ្នែកខាងលើក្រោយរបស់ K12 Plus គឺនៅតែបន្តឌីស្សាញជាមួយនិងខកាមេរ៉ា 2 គ្រាប់ដដែល ដោយកាមេរ៉ាគោលមានទំហំ 50MP និងមួយគ្រាប់ទៀតមានទំហំ 8MP ultrawide។ ចំពោះកាមេរ៉ាមុខមានទំហំ 16MP។ ស្មាតហ្វូននេះមានការបំពាក់នូវថ្មទំហំធំដល់ទៅ 6400mAh អាចទ្រទ្រង់បានជាមួយនការប្រើប្រាស់បានរហូតដល់ទៅ 2 ថ្ងៃ នៅពេលសាកម្តង។ ថាមពលថ្មរបស់ស្មាតហ្វូនមានការគាំទ្រនូវការកម្លាំងសាកដល់ទៅ 80W wired fast charging។ សម្រាប់ការតភ្ជាប់វិញ នៅលើស្មាតហ្វូននេះមានដូចជា 5G និង Wi-Fi 6, Bluetooth 5.4,NFC។ ហើយក៏មានរន្ធ USB Type-C port ដែលគាំទ្រដោយ OTG capabilities ហើយនិងមានប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ថែមទៀតផង។

OPPO K12 Plus មានជម្រើសពីរពណ៌ គឺSnow Peak White និង Black Basalt ហើយនិងមានតម្លៃប្រហែល CNY 1799 យ៉ន់ ($258)ទៅលើទំហំ 8GB/256GB និងតម្លៃ CNY 2499 យ៉ន់ ($353) សម្រាប់ទំហំ 12GB/512GB។ ស្មាតហ្វូននេះនឹងមានលក់ជាផ្លួវការណ៌នៅលើទីផ្សាចិននៅថ្ងៃទី 15th ខែតុលា ឆ្នាំ 2024 នេះហើយ។
