
ក្រុមហ៊ុន OPPO កំពុងតែត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍មួយទៀតដែលក្រុមហ៊ុននេះនឹងមានការប្រកាសចេញនូវផលិតផលជាច្រើន។ ផលិតផលថ្មីៗ ដែលក្រុមហ៊ុននេះ នឹងបង្ហាញនោះរួមមានដូចជា OPPO Find X8s Series, OPPO Watch X2 Mini, OPPO Pad 4 Pro ក៏ដូចជាផលិតផលជាច្រើនទៀត។ ជាមួយនឹងផលិតផលទាំងនេះ ក្រមហ៊ុននេះ នឹងមានការបញ្ចេញនូវ Mag Series Magnetic Accessories ផងដែរ។ យោងតាម គណនី Weibo ផ្លូវការរបស់ OPPO ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ មួយនេះ ទើបតែចែករំលែកព័ត៌មានជាច្រើនផងដែរ។
បើមើលទៅលើការទម្លាយរូបភាពថ្មីៗទាំងនេះ បញ្ជាក់ថា ក្រុមហ៊ុន OPPO បានត្រៀមខ្លួនក្នុងការបង្ហាញនូវផលិតផល Mag Series Magnetic Accessories Ecosystem ចុងក្រោយបំផុតរបស់ខ្លួន មានដូចជា OPPO Magnetic Energy Card Air Power Bank 5,000mAh, OPPO Magnetic Protective Case និង OPPO Magnetic Dual Type-C cable ជាដើម។ សម្រាប់ OPPO Magnetic Dual Type-C គឺជាខ្សែដែលមាន Type-C Ports ចំនួន 2។ ខ្សែនេះ គឺជាប្រភេទ Magnetic ហើយនិងមានពណ៌ថ្មី គឺ Morning Dew Blue។

OPPO Magnetic Air Energy Card គឺជា Power Bank សម្រាប់ភ្ជាប់ទៅផ្នែកខាងក្រោយនៃ Mag Wireless Charging សម្រាប់ សាកថ្មស្មាតហ្វូនរបស់អ្នកកាន់តែងាយស្រួល។ សម្រាប់ឧបករណ៍នេះ មានថាមពលថ្មទំហំ 5,000mAh ហើយមានរូបរាងតូចដែលងាយស្រួលយកតាមខ្លួនផងដែរ។ ចំណែក OPPO Magnetic Protective case ក៏មានភ្ជាប់ជាមួយនឹង Magnetic Strip ហើយនិងមានពណ៌ដ៏ទាក់ទាញផងដែរដូចជាលឿង ផ្កាឈូក ខៀវ ស និងបៃតងជាដើម។ ក្រុមហ៊ុន OPPO ក៏ធ្លាប់បានទម្លាយព័ត៌មាន OPPO 27W Ice Wing Magnetic Cooling Back Clip កាលពីដើមខែមុនេះផងដែរ។ ដូចនេះ យើងនឹងរង់ចាំជាបន្តទៀតសម្រាប់ព័ត៌មានផ្លូវការនៅខែក្រោយនេះ៕
