ស្វែងរកពួកយើង:

OPPO Pad 3 នឹងបំពាក់អេក្រង់កម្រិត 2.8K និងប្រើប្រាស់បន្ទះឈីប MediaTek Dimensity 8350

ដោយ

Koun Jab Luffy

13 វិច្ឆិកា 2024 11:37 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ OPPO ទើបតែបានធ្វើការប្រកាសចេញនូវ Tablet ស៊េរីថ្មីរបស់ខ្លួន ម៉ូដែល OPPO Pad 3 Pro ដែលមានការបំពាក់នូវបន្ទះឈីបSnapdragon 8 Gen 1 Leading Vision។ នៅពេលនេះ បើតាមគណនី Weibo បានធ្វើការទម្លាយចេញនូវម៉ូដែល OPPO Pad 3 ថែមទៀតហើយ។
បើតាមការបង្ហោះដោយអ្នកទម្លាយដ៏ល្បីដែលមានឈ្មោះ Digital Chat Station បានបង្ហាញថា OPPO Pad 3 នឹងបំពាក់នូវអេក្រង់ទំហំ 11.6-អ៊ីង ជាប្រភេទបន្ទះអេក្រង់ LCD Display និងមានគាំទ្រកម្រិតបង្ហាញចេញបាន 2.8K រួមនិងល្បឿន refresh rate ខ្ពស់ថែមទៀតផង។
Article image
បន្ថែមពីនេះ Digital Chat Station បានឲ្យដឹងទៀតថា ថេប្លេតជំនាន់ថ្មី OPPO Pad 3 នឹងបំពាក់បន្ទះឈីប MediaTek Dimensity 8350 ហើយ Tablet ស៊េរីថ្មីនេះ ក៏នឹងមានថាមពលថ្មទំហំ 9,510mAh ដែលគាំទ្រនូវកំលាំងសាកភ្លើងល្បឿនលឿន 67W Wired Fast Charging ផងដែរ។ OPPO Pad 3 នឹងមានទំងន់ប្រមាណ 533 ក្រាមនិងកម្រាស់ស្តើងត្រឹ 6.29mm ប៉ុណ្ណោះ។
បើតាមប្រភពខាងលើនេះ បានបញ្ជាក់ថា ថេប្លេតជំនាន់ថ្មី OPPO Pad 3 នឹងបង្ហាញវត្តមានក្នុងថ្ងៃជាមួយគ្នានឹងស្មាតហ្វូនជំនាន់ថ្មី OPPO Reno 13 Series ដែលត្រូវធ្វើឡើងនៅថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ 2024។ ស្របពេលជាមួយគ្នានេះ Digital Chat Station ក៏បានបង្ហើបទៀតថា សម្រាប់នាឡិកាដៃឆ្លាតវៃ OPPO Watch 5 Series នឹងបង្ហាញវត្តមាននៅឆ្នាំក្រោយដំណាលគ្នាជាមួយនឹងស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី OPPO Find N5 ផងដែរ។
Article image
ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO មួយនេះ ត្រូវបានគេដឹងថា នឹងបំពាក់កំពូលឈីប Qualcomm Snapdragon 8 Elite ហើយអាចនឹងបង្ហាញវត្តមានផ្លូវការណ៍នៅត្រីមាសដំបូងក្នុងឆ្នាំ 2025។ សម្រាប់ស្មាតហ្វូន OPPO Reno 13 Series ត្រូវបានគេរំពឹងថា នឹងប្រកាសចេញលក់នៅលើទីផ្សារសកលក្នុងខែមករា ឆ្នាំ 2025 ខាងមុខ៕
OPPO Pad 3 នឹងបំពាក់អេក្រង់កម្រិត 2.8K និងប្រើប្រាស់បន្ទះឈីប MediaTek Dimensity 8350