ស្វែងរកពួកយើង:

OPPO Pad 3 នឹងមានមកជាមួយ Smart Protective Case ហើយនិងប៊ិច Pencil 2 Pro ទៀតផង

ដោយ

Koun Jab Luffy

16 សីហា 2024 01:13 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះមានពាក្យចចាមអារ៉ាម និងការបែកធ្លាយជាច្រើនដែលនិយាយពីថេប្លេត OPPO Pad 3 ហើយក៏មានការលើកឡើង ពីថេប្លេត OPPO Pad 3 Pro ផងដែរ។ បើមើលទៅលើការបែកធ្លាយចុងក្រោយនេះ មានការបញ្ជាក់ថា ថេប្លេតជំនាន់ថ្មីនេះ នឹងមានបំពាក់នូវសម្បកការពារ Smart Protective Cover និងប៊ិច  OPPO Pencil 2 Pro stylus មកជាមួយផងដែរ។ យោងតាមព័ត៌មានថ្មីដែលចេញពីអ្នកទម្លាយ @坏评帝 ដែលបង្ហោះនៅលើ Weibo បានសសេរថា សម្រាប់សម្បកការពារនេះ គឺមានទម្ងន់ 218g ហើយនិងមានពណ៌ Deep Blue ខណៈដែល Pencil 2 Pro នេះមានពណ៌ខ្មៅ និងទម្ងន់ 15.2g។
គួរបញ្ជាក់ថាមុននេះមានពាក្យចចាមអារ៉ាមជាច្រើនក៏ធ្លាប់បានិយាយដែរថា ក្រុមហ៊ុន OPPO នឹងមានការបង្ហាញនូវផលិតផលជាច្រើន ដែលក្នុងនោះរួមមានដូចជាកាសស្តាប់ OPPO Enco X3 TWS earphone និងថេប្លេត OPPO Pad 3 Pro ជាដើម។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា ថេប្លេត OPPO Pad 3 Pro នេះ នឹងដំណើរការនៅលើ បន្ទះឈីប Snapdragon 8 Gen 3 មានរ៉េមទំហំ 16GB និងមានម៉េមូរីទំហំ 1TB ទៀតផង។
បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា ថេប្លេត OPPO Pad 3 នឹងបង្ហាញខ្លួននៅក្នុងខែឧសភាកន្លងទៅ ដោយមានភ្ជាប់ជាមួយនូវលក្ខណៈសម្បត្តិដូចគ្នាទៅនឹង OPPO Pad 3 Pro អញ្ចឹងដែរ។ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុននេះ នៅមិនទាន់មានការបង្ហាញនូវថេប្លេតនេះនៅឡើយទេទេ។ នៅពេលនេះ មានការរំពឹងថា ថេប្លេតជំនាន់ថ្មី OPPO Pad 3 នេះ នឹងបង្ហាញខ្លួន ដោយមានការឌីស្សាញដូចគ្នាជាមួយថេប្លេត OPPO Pad 3 Pro ហើយក៏នឹងមានលក្ខណៈសម្បត្តិទូទៅជាច្រើនដូចទៅនឹង OnePlus Pad Pro ទាំងរូបរាង និងលក្ខណៈសម្បត្តិផងដែរ។
Article image
សូមជំរាបថា ថេប្លេត OnePlus Pad Pro គឺបានបង្ហាញខ្លួនកាលពីចុងខែមិថុនាកន្លងទៅ។ ថេប្លេត OnePlus Pad Pro នេះមានវិមាត្រ 268.7x195.1x6.5 mm និងទម្ងន់ 584g ដែលធ្ងន់ជាងថេប្លេត OPPO Pad 2 ចំនួន 32g។ បើមើលទៅលើផ្នែកខាងមុខរបស់ថេប្លេតនេះ OnePlus Pad Pro មានអេក្រង់កម្រិត IPS LCD (2120x3000 pixels) display ជាមួយនឹងពន្លឺ 900 nits។ អេក្រង់នេះមានទំហំ 12.1 អ៊ីង បើធៀបជាមួយនឹងថេប្លេត OPPO Pad 2 គឺមានទំហំ 11.61 អ៊ីង៕
OPPO Pad 3 នឹងមានមកជាមួយ Smart Protective Case ហើយនិងប៊ិច Pencil 2 Pro ទៀតផង