ស្វែងរកពួកយើង:

OPPO Pad 3 Pro ប្រកាសនៅលើទីផ្សារសកលហើយ!

ដោយ

Koun Jab Luffy

22 វិច្ឆិកា 2024 03:23 រសៀល

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសចេញនៅលើទីផ្សារប្រទេសចិនកាលពីខែមុននេះរួចមក នៅពេលនេះ ថេប្លេតជំនាន់ថ្មី OPP Pad 3 Pro ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ សម្ពោធនៅលើទីផ្សារសកលហើយ ដោយព្រឹត្តិការណ៌នេះ ធ្វើឡើងជាមួយគ្នានឹងការបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូន Find X8 series កាលពីពេលថ្មីៗនេះ នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។
ថេប្លេតប្រណិតរបស់ក្រុមហ៊ុន OPPO មួយនេះ គឺមានការបំពាក់នូវអេក្រង់ទំហំ 12.1-អ៊ីងប្រភេទកញ្ចក់ IPS LCD បង្ហាញចេញបានកម្រិត FHD និងមានល្បឿនរត់ដល់ទៅ 144Hz។ ថេប្លេតនេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 Leading Version មានថ្មទំហំ 9,510mAh គាំទ្រនូវកម្លាំងសាក 67W charging។ បើតាមលក្ខណៈសម្បត្តិខាងលើនេះ គឺអាចបញ្ជាក់ថា ថេប្លេតនេះ គឺពិតជាខ្លាំង។ Pad 3 Pro នេះ ក៏ត្រូវបានគេរាយការណ៌ថា គឺម៉ូដែល rebadged ចេញពី OnePlus Pad 2 ផងដែរ ដោយដំណើរការនៅលើស្បែកមុខកម្មវិធី ColorOS14.1 ជំនួសអោយ OxygenOS14.1។
Article image
OPPO Pad 3 Pro បង្ហាញខ្លួនជាមួយនិងជម្រើសពណ៌ Starlit Blue color និងមានតម្លៃចាប់ពី €600/£499 សម្រាប់ទំហំ 12GB និង 256GB។ ថេប្លេតនេះ អាននឹងដាក់លក់នៅដំណាច់ខែធ្នូខាងមុខ ជាមួយនិងការផ្តល់ជូននូវ OPPO Pencil 2 Pro stylus និង OPPO Smart Keyboard ផងដែរ។
OPPO Pad 3 Pro ប្រកាសនៅលើទីផ្សារសកលហើយ!