
ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា ក្រុមហ៊ុន OPPO បាននឹងកំពុងតែតេស្តទៅលើថេប្លេត Pad 3 របស់ខ្លួនជាជាមួយនិងបន្ទះឈីប Flagship ជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm ហើយនិង MediaTek ដែលមានដូចជា Snapdragon 8 Gen 3 និង Dimensity 9300។
ថេប្លេតថ្មីនេះ គឺនឹងក្លាយជាជំនាន់ថ្មីនៃថេប្លេត OPPO Pad 2 ដែលបង្ហាញខ្លួននៅក្នុងខែមីនាឆ្នាំមុននេះ។ កាលពីពេលថ្មីៗនេះ មានដំណឹងថា ព្រឹត្តិការណ៍នៃការសម្ពោធថេប្លេតនេះ នឹងមានការពន្យារពេលផងដែរ។ យោងតាមអ្នកទម្លាយ Digital Chat Station ដែលបានធ្វើសេចក្តីរាយការណ៍នៅលើ Weibo បានអោយដឹងថា នៅពេលនេះ នេះថា ថេបេ្លត OPPO Pad 3 នេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។
បើតាមការបញ្ជាក់អ្នកជំនាញ បានបង្ហាញថា បន្ទះឈីប Snapdragon 8 Gen 3 នេះ គឺដំណើរការនៅលើស្ថាបត្យកម្ម 1x Cortex-X4 Prime Core ដែលមានល្បឿនដល់ទៅ 3.3GHz ហើយនិង 5 x Cortex-A720 Performance-Focused Cores រួមនិង 2 x Cortex-A520 Energy-Efficient Cores ល្បឿន 3.2 GHz និង 2.3 GHz។ កន្លងមក ក្រុមហ៊ុន Qualcomm ធ្លាប់បានបញ្ជាក់ផងដែរ បន្ទះឈីបនេះ មានល្បឿនលឿនជាងមុន 30% និង 20% បើធៀបជាមួយនឹងបន្ទះឈីបជំនាន់មុន Snapdragon 8 Gen 2 ហើយនិងមានសមត្ថភាពខ្លាំងក្លាជាងបន្ទះឈីប Dimensity 9000 របស់ថេប្លេត OPPO Pad 2 ផងដែរ។

គួរបញ្ជាក់ថា បើមើលទៅលើថេប្លេត OPPO Pad 2 នេះ គឺមានអេក្រង់ទំហំ 11.61 អ៊ីង ល្បឿន 144Hz high resolution (2000 x 2800 និងមានកម្រិតពន្លឺ 296ppi) ជាមួយនឹងដង់ស៊ីតេពន្លឺខ្ពស់ដល់ទៅ 500 nits។ ថេប្លេត OPPO Pad 2 នេះ នេះបង្ហាញខ្លួនជាមួយនឹង Android 13-based ColorOS 13.1 ហើយក៏អាចទ្រទ្រង់ទៅលើប៊ិក Stylus ជាមួយនឹង 2ms latency ផងដែរ។ ថេប្លេត Pad 2 នេះ មានកញ្ចក់នៅខាងមុខ និងគែមអាលុយមីញ៉ូម ហើយនិងមានទម្ងន់ 552g រួមនិងកម្រាស់ 6.5mm ប៉ុណ្ណោះ៕
