ស្វែងរកពួកយើង:

OPPO Pad 5 ត្រូវគេរំពឹងថា អាចនឹងបង្ហាញខ្លួនជាមួយ Find X9 Series

ដោយ

Koun Jab Luffy

12 កញ្ញា 2025 04:09 ល្ងាច

អាន 2 នាទី

Article image
ក្រោយពីការបែកធ្លាយព័ត៌មានជាច្រើននៅលើអនឡាញរួចមក នៅថ្ងៃនេះ OPPO ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវថេប្លេតជំនាន់ថ្មីរបស់ខ្លួន OPO Pad 5 នៅលើទីផ្សារពេលឆាប់ៗនេះហើយ។ យោងតាមការអ្នគទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់នោះ នៅពេលនេះ បានទម្លាយនូវព័ត៌មានទូទៅរបស់សថេប្លេតជំនាន់ថ្មី OPPO Pad 5 ថែមទៀតហើយ។
បើផ្អែកទៅលើព័ត៌មានដែលលេចចេញមុននេះ បានទម្លាយថា ថេប្លេតនេះ អាចនឹងមានការប្រកាសចេញជាផ្លូវការណ៌ជាមួយនិងស្មាតហ្វូនជំនាន់ថ្មី Find X9 series នោលើទីផ្សារប្រទេសចិននាខែតុលាខាងមុខនេះហើយ។ តាមប្រភពខាងលើនេះ បានបន្តថា ថេប្លេត OPPO Pad 5 នឹងមានការបំពាក់នូវអេក្រង់ទំហំ 12.1 អ៊ីងដែលគាំទ្រេដោយកញ្ចក់ LCD display ទ្រទ្រង់ជាមួយនិងកម្រិតបង្ហាញចេញ 3K resolution និងមានល្បឿនអេក្រង់ 144Hz refresh rate។
Article image
ថេប្លេតថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9400+ SoC រ៉េមទំហំ 16GB ហើយនិងអង្គចងចាំទំហំ 512GB។ ថេ្លបេងជំនាន់ថ្មីរបស់ OPPO នឹងមានការបំពាក់នូវថាមពលថ្មទំហំ 10,165mAh (10,300 mAh typical) គាំទ្រដោយបច្ចេកវិទ្យាសាក 67W fast charging។ ថេប្លេតនេះ នឹងមានកាមេរ៉ាទំហំ 8MP និងមានទម្ងន់ 579g។ ថេប្លេតថ្មីនេះ នឹងមានដាក់លក់ជាមួយជម្រើសពណ៌ ប្រផេះ ស្វាយ និងពណ៌ទឹកប្រាក់។