ស្វែងរកពួកយើង:

OPPO Pad Air 5 ចេញផ្លូវការណ៍មានអេក្រង់កម្រិត 120Hz, ប្រើឈីប Dimensity 7300-Ultra និងថ្មទំហំ 10,050mAh

ដោយ

Koun Jab Luffy

26 ធ្នូ 2025 11:44 ថ្ងៃត្រង់

អាន 3 នាទី

Article image
ទីបំផុត OPPO បានធ្វើការប្រកាសចេញផ្លូវការណ៍ Tablet ស៊េរីថ្មីម៉ូដែល Pad Air 5 នៅក្នុងប្រទេសចិន។ OPPO Pad Air 5 ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយបច្ចេកវិទ្យាអេក្រង់ល្បឿន 120Hz, ប្រើបន្ទះឈីប MediaTek Dimensity 7300-Ultra ជាមួយនឹងថ្មខ្នាតយក្សដល់ 10,05mAh។ OPPO Pad Air 5 មានទំហំវិមាត្រ 266.01 x 192.77mm ជាមួយកម្រាស់ស្តើងត្រឹម 6.83mm និងទំងន់សរុប 597 ក្រាម សម្រាប់ម៉ូដែលប្រើ Wi-Fi និងទំងន់ 599 ក្រាម សម្រាប់ម៉ូដែលប្រើស៊ីម+WiFi។
Tablet ស៊េរីថ្មីនេះ បំពាក់មកជាមួយកញ្ចក់អេក្រង់ប្រភេទ LCD Display ទំហំ 12.1-inch គាំទ្រកម្រិតបង្ហាញ 2800 x1980px លើខ្នាត aspect ratio 7:5 ល្បឿន refresh rate 120Hz ជាមួយកម្រិតពន្លឺ typical brightness 600nits និង peak brightness 900nits។ អេក្រង់ Pad Air 5 គាំទ្រកម្រិតជម្រៅទឹកពណ៌ 1 ពាន់លានពណ៌ ជាមួយនឹងស្តង់ដារទឹកពណ៌កម្រិត 98% DCI-P3 នៅក្នុងមុខងារ Vivid mode និង 100% sRGB ក្នុងមុខងារ Natural mode។
Article image
ចំពោះអនុភាពម៉ាស៊ីនវិញ OPPO Pad Air 5 ត្រូវបានក្រុមហ៊ុនដាក់ឲ្យប្រតិបត្តិការនៅលើបន្ទះឈីបខ្លាំងរបស់ MediaTek ស៊េរី Dimensity 7300-Ultra ដែលមានអង្គគណនា 8-core ល្បឿន 2.5GHz និងភ្ជាប់មកជាមួយរ៉េមប្រភេទ LPDDR5X និងម៉េមូរីប្រភេទ UFS3.1 ដែលជួយឲ្យការប្រតិបត្តិការណ៍កិច្ចការងារទូទៅនៅលើ Pad Air 5 ទទួលបាននូវភាពរលូនសម្រាប់ការប្រើប្រាស់មុខងារ និងកម្មវិធីទូទៅ។
Article image
និយាយពីទំហំថ្មវិញ OPPO Pad Air 5 ត្រូវបាន ក្រុមហ៊ុនដាក់បញ្ចូលនូវថ្មទំហំយក្សដល់ទៅ 10,050mAh ដែលកាន់ថាមពលប្រើប្រាស់បានយូរម៉ោង ព្រមទាំងគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន SuperVOOC Flash charge កម្លាំង 33W ព្រមជាមួយមុខងារ UFCS, PPS, និង PD charging standards ថែមទៀតផង។
OPPO Pad Air 5 គាំទ្រការដំឡើងមកជាមួយប្រតិបត្តិការ ColorOS 16 ចេញពីប្រអប់ស្រាប់។ ពាក់ព័ន្ធនឹងកាមេរ៉ាថតរូប និងវីដេអូវិញ Pad Air 5 បានបំពាក់មកជាមួយលែនកាមេរ៉ាមុខក្រោយទំហំ 8MP ដូចគ្នា ហើយគាំទ្រការផលិតសាច់វីដេអូបានក្នុងកម្រិត 1080p។ ជាមួយគ្នានេះ OPPO Pad Air 5 ក៏គាំទ្រការភ្ជាប់ប្រើប្រាស់ជាមួយ Keyboard, ប៊ិច Stylus, ប្រព័ន្ធ Wi-Fi 6, Bluetooth, USB-C និងការស្កែនមុខដោះសោរ Face unlock ជាដើម។ OPPO Pad Air 5 មានជម្រើសបីពណ៌ គឺពណ៌ស Starlight Powder, ពណ៌ឈូក Starlight Pink និងពណ៌ប្រផេះ Space Gray។
Article image
ចូលមកតម្លៃវិញ OPPO Pad Air 5 ម៉ូដែលមានរ៉េមទំហំ 8GB+ ម៉េមូរី 128GB មានតម្លៃប្រហែល $270, ម៉ូដែលរ៉េមទំហំ 8GB+ ម៉េមូរី 256GB មានតម្លៃប្រហែល $312 និងម៉ូដែលពិសេស Soft Light Version រ៉េមទំហំ 8GB+ ម៉េមូរី 256GB មានតម្លៃប្រហែល $340។ ហើយចំពោះម៉ូដែលរ៉េមទំហំ 12GB+ ម៉េមូរី 256GB មានតម្លៃប្រហែល $355 និងម៉ូដែលពិសេស Soft Light Version រ៉េមទំហំ 12GB+ ម៉េមូរី 256GB មានតម្លៃប្រហែល $383៕
OPPO Pad Air 5 ចេញផ្លូវការណ៍មានអេក្រង់កម្រិត 120Hz, ប្រើឈីប Dimensity 7300-Ultra និងថ្មទំហំ 10,050mAh