ស្វែងរកពួកយើង:

OPPO Pad Air 5 នឹងបង្ហាញខ្លួនជាមួយអេក្រង់ថ្មី មានទំហំ 12.1 អ៊ីងកម្រិត 2.8K និងមានពន្លឺ 900 nits

ដោយ

Koun Jab Luffy

24 ធ្នូ 2025 09:14 ព្រឹក

អាន 2 នាទី

Article image
ថេប្លេតជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO ដែលនឹងប្រកាសចេញនៅពេលខាងមុខនេះ អាចនឹងមានអេក្រង់ភ្លឺច្បាស់ក្នុងការទស្សនា។ ថ្មីៗនេះ ក្រុមហ៊ុនទើបតែទម្លាក់នូវរូបភាព Teaser ថ្មីអំពីថេប្លេត Pad Air 5 របស់ខ្លួន ដែលមានការបង្ហាញនូវអេក្រង់ កម្រិតភាពច្បាស់ និងកម្រិតពន្លឺបំផុតប្រៀបធៀបទៅនឹងថេប្លេតជំនាន់មុន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានបញ្ជាក់ថា OPPO Pad Air 2 ដែលបានបង្ហាញខ្លួននៅក្នុងឆ្នាំ 2023 កន្លងទៅនេះ គឺមានភ្ជាប់ជាមួយនឹងអេក្រង់ 11.35 អ៊ីង LCD គាំទ្រកម្រិតភាពច្បាស់ 2.4K resolution ល្បឿន 90Hz refresh rate និងពន្លឺ 400 nits peak brightness។
ប៉ុន្តែសម្រាប់ថេប្លេត OPPO Pad Air 5 ដែលនឹងមានវត្តមានឆាប់ៗនេះ នឹងមានអេក្រង់ទំហំ 12.1 អ៊ីង display និងមានការទ្រទ្រង់ជាមួយនឹងកម្រិតភាពច្បាស់ 2.8K resolution ហើយនិងមានពន្លឺខ្ពស់ដល់ទៅ 900 nits peak brightness។ បន្ថែមពីនេះ អេក្រង់ថេប្លេតថ្មីនេះ នឹងបំពាក់នូវបច្ចេកវិទ្យាទប់ស្កាត់ពន្លឺពណ៌ខៀវទាបជាងមុន និងទប់ស្កាត់នូវចំណាំងផ្លាតផងដែរ។
Article image
យោងតាមពាក្យចចាមអារ៉ាមជាច្រើនកន្លងមកបានបញ្ជាក់ថា ថេប្លេត OPPO Pad Air 5 នេះ គឺជាម៉ូដែលមួយដែល Rebrand ចេញពីថេប្លេត OnePlus Pad Go 2 ដែលទើបតែបង្ហាញខ្លួនកាលពីពេលថ្មីៗនេះ។ ថេប្លេតថ្មីនេះ នឹងមានការបំពាក់នូវ Dolby Vision គាំទ្រជាមួយនឹងល្បឿន 120Hz refresh rate។ តាមព័ត៌មានបញ្ជាក់ថា នៅលើថេប្លេត Pad Go 2 នេះ គឺមានការបំពាក់នូវបន្ទះឈីប Dimensity 7300 Ultra ដូច្នេះសម្រាប់ Pad 5 Air នេះក៏អាចនឹងប្រើប្រាស់បន្ទះឈីបនេះផងដែរ។ ថេប្លេត Pad Air 5 របស់ក្រុមហ៊ុន OPPO នេះ នឹងប្រើប្រាស់នូវ ColorOS 16 និងថាមពលថ្មទំហំ 10,050mAh។ ថេប្លេត OPPO Pad Air 5 នឹងបង្ហាញខ្លួនជាមួយជម្រើស 2 ប្រភេទរួមមាន WiFi និង  WiFi + 5G។ ថេប្លេតថ្មីនេះ នឹងលក់ជាមួយនឹងជម្រើសច្រើនពណ៌គឺ Space Gray, Starlight Powder និង Starlight Pink៕
OPPO Pad Air 5 នឹងបង្ហាញខ្លួនជាមួយអេក្រង់ថ្មី មានទំហំ 12.1 អ៊ីងកម្រិត 2.8K និងមានពន្លឺ 900 nits