ស្វែងរកពួកយើង:

OPPO Reno 11 Series ទទួលបាននូវការកក់ទុកមុនចំនួន 100,000 គ្រឿងត្រឹម 1 ថ្ងៃ!

ដោយ

Koun Jab Luffy

16 វិច្ឆិកា 2023 08:12 ព្រឹក

អាន 2 នាទី

Article image
ដូចការគ្រោងទុកអញ្ចឹង ក្រុមហ៊ុន OPPO ពិតជាបានប្រកាសចេញនូវកាលបរិច្ឆេតនៃការសម្ពោធនូវស្មាតហ្វូន ជំនាន់ថ្មីត្រកូល Reno 11 series ប្រាកដមែនកាលពីម្សិលមិញនេះ ហើយស្មាតហ្វូនថ្មីនេះ ក៏ត្រូវបានក្រុមហ៊ុន ដាក់អោយមានការបញ្ជាទិញមុនផងដែរ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ គឺបានអោយដឹងថា ត្រឹមតែ 1 ថ្ងៃប៉ុណ្ណោះ ស្មាតហ្វូននេះ ទទួលបាន នូវការគាំទ្រខ្លាំងមែនទែន ដោយមានការបញ្ជាទិញមុន ច្រើនលើស លប់តែម្តង។
ប្រភពខាងលើបន្តថា ក្រោយពីការប្រកាសអោយការបញ្ជាទិញទុកមុនរយៈប៉ុន្មានម៉ោង មានរបាយការណ៌ថ្មីមួយ ចេញពី MyDrivers បានបង្ហាញថា មានអតិថិជនច្រើនជាង 82,000 នាក់បានចុះឈ្មោះទិញស្មាតហ្វូន Oppo Reno 11 series ពី Oppo Mall និងហាងអនឡាញដ៏ដល្បីរបស់ចិន JD។ ហើយសម្រាប់ព័ត៌មានចុងក្រោយនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ គឺទទួលបាននូវការកក់ទុកជាង 100,000 គ្រឿងហើយ។
បើទោះបីជានៅលើហាង JD.com មិនទាន់មានលារបញ្ចេញនូវតួរលេខច្បាស់លាស់ក៏ដោយ នៅលើ OPPO Mall ក៏មានការបង្ហាញថា ខ្លួនគឺទទួលបានការកក់ទុកចំនួន 68,000 គ្រឿង។ ការទទួលបាននូវប្រជាប្រិយភាពនេះ ត្រូវបានគេមើលឃើញថា គឺត្រឹមតែស្មាតហ្វូននេះស្អាត មានបច្ចេកវិទ្យាទំនើបៗនោះទេ។ នោះគឺដោយសារតែមាន ការជ្រោមជ្រែងពីសំណាក់ Brand Ambassador ដ៏ល្បី គឺតារាសំដែង Zhu Yilong ផងដែរ។
សូមជំរាបថា Reno 11 series ត្រូវបានគេរាយការណ៌ថា គឺនឹងមានពីរម៉ូដែល រួមមានម៉ូដេលស្តង់ដារ និងម៉ូដែល Pro ដោយស្មាតហ្វូនទាំងពីរនេះ នឹងប្រើប្រាស់បន្ទះឈីប MediaTek Dimensity 8200 និង Qualcomm Snapdragon 8 Plus Gen 1 ហើយនិងមានកាមេរ៉ាមុខ 32MP selfie camera និងកាមេរ៉ាក្រោយទំហំ 8MP Sony IMX355 ultrawide និងមួយគ្រាប់ទៀតទំហំ 32MP Sony IMX709 2x telephoto shooter ប៉ុន្តែសម្រាប់កាមេរ៉ាគោលនៅលើស្មាតហ្វូនទាំងពីរនេះ គឺខុសគ្នា ដោយម៉ូដែល Pro ប្រើកាមេរ៉ា 50MP Sony IMX890 sensor។ ស្មាតហ្វូនទាំងពីរនេះ នឹងរត់នៅលើ ColorOS 14។ Reno 11 នឹងប្រើកម្លាំងសាក 67W ខណៈដែល Reno 11 Pro នឹងប្រើកម្លាំងសាក 80W charging។
OPPO Reno 11 Series ទទួលបាននូវការកក់ទុកមុនចំនួន 100,000 គ្រឿងត្រឹម 1 ថ្ងៃ!