
ក្រុមហ៊ុន OPPO បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល Reno 11F 5G ដែលម៉ូដែលនេះ ក៏នឹងមានវត្តមាននៅលើទីផ្សារឥណ្ឌាផងដែរ ប៉ុន្តែមានឈ្មោះថា OPPO F25។ យោងតាមការបញ្ជាក់នៅថ្ងៃនេះ បានអោយដឹងថា OPPO Reno 11F 5G បានបង្ហាញខ្លួនៅលើបញ្ជីតេស្តសមត្ថភាព Geekbench ហើយ គឺមានលេខម៉ូដែល CPH2603។ នៅលើបញ្ជីនេះ ក៏មានការបញ្ចេញនូវព័ត៌មានផ្សេងៗរបស់ស្មាតហ្វូននេះផងដែរ។
ផ្អែកតាមការធ្វើតេស្តនៅលើបញ្ជីរបស់ Geekbench បានបង្ហាញថា OPPO Reno 11F 5G គឺទទួលពិន្ទុ 897 ទៅកាតេស្ត single-core និងពិន្ទុ 2329 ទៅលើការតេស្ត multi-core។ ស្មាតហ្វូនថ្មីនេះ គឺមានការប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 7050 និងក្រាហ្វិកកាត Mali-G68 MC4 GPU ហើយនិងមានរ៉េមទំហំ 8GB។ បន្ថែមពីនេះក៏មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14 ចេញប្រអប់ថែមទៀតផង។

សូមជំរាបថា Reno 11F 5G នឹងមានការប្រកាសចេញនៅទីផ្សារឥណ្ឌូនេស៊ី នាពេលដ៏ខ្លីខាងមុខនេះហើយ ក្នុងនោះ ក្រុមហ៊ុននេះ ក៏បានដាក់អោយមានការបញ្ជាទិញមុនទៅលើស្មាតហ្វូននេះថែមទៀតផង។ ស្មាតហ្វូននេះមានជម្រើស 2 ពណ៌ រួមមានដូចជា pink និង green។ គួរបញ្ជាក់ថា ថ្មីៗនេះក៏មានការទម្លាយចេញពី OPPO F25 ដែលជាម៉ូដែល rebrand របស់ស្មាតហ្វូន Reno 11F 5G នេះផងដែរ។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាគោលទំហំ 64MP នឹងមានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យាសាកកម្លាំង 67W SUPERVOOC fast charging។
ខណៈពេលដែលលក្ខណៈសម្បត្តិមួយចំនួនទៀតមិនទាន់បានបង្ហាញនោះ ស្មាតហ្វូន Reno 11F ត្រូវបានប្រភពផ្សេងទមា្លយថា នឹងមានអេក្រង់ទំហំ 6.7-អ៊ីង FHD+ AMOLED display ល្បឿន 120Hz refresh rate ហើយនិងនមានការប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 64MP ដែលជាសិនស័រ OV64B គ្រាប់ទីពីរមានទំហំ 8MP Sony IMX355 ultra-wide-angle និងទីបីមានទំហំ 2MP macro។ សម្រាប់កាមេរ៉ាមុខ គឺនឹងមានទំហំ 32MP។ ស្មាតហ្វូននេះមានថ្មទំហំ 5,000mAh និងមានបច្ចេញកវិទ្យា IP65 rating ផងដែរ។
