
កាលពីថ្ងៃទី 5 ខែមិថុណានេះ ក្រមហ៊ុន OPPO បានប្រារព្ធពិធីដ៏ដំមួយនៅប្រទេសអង់គ្លេស ដោយមានការបង្ហាញចេញវមុខ ងារ Generative AI និងមានគោលដៅផ្តល់ជូនអ្នកប្រើប្រាស់ចំនួន 50 លាននាក់នៅលើទូទាំងពិភពលោក នៅត្រឹមដំណាច់ ឆ្នាំ 2024 នេះ។ យោងតាមរបាយការណ៌របស់ GSMArena បានបញ្ជាក់ថា ក្រមហ៊ុននេះ ក៏បានជូនដំណឹងស្តីពីការប្រកាស ចេញនូវស្មាតហ្វូន Reno 12 series នៅលើទីផ្សារសកល រួមជាមួយនិងការដាក់លក់ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Find X-series នៅក្រៅទីផ្សារប្រទេសចិនផងដែរ។
នៅក្នុងរបាយការណ៌នេះ ក៏មានការបញ្ជាក់បន្ថែមថា ស្មាតហ្វូនជំនាន់ថ្មី Reno 12 series នេះ នឹងបង្ហាញវត្តមានជាផ្លូវ ការណ៌នៅលើទីផ្សារសកលនាដំណាច់ខែមិថុនានេះហើយ។ សូមជំរាបថា កាលពីខែមុននេះ ស្មាតហ្វូន Reno 12 និង 12 Pro បានសម្ពោធជាផ្លូវការនៅលើទីផ្សារចិន ជាមួយនិងបន្ទះឈីប Dimensity 8250 និង Dimensity 9200+ ប៉ុន្តែសម្រាប់ទីផ្សារ សកល គេនៅមិនទាន់ដឹងថា ស្មាតហ្វូនទាំងពីរនេះ នឹងមានការប្រើប្រាស់បន្ទះឈីបដូចគ្នានេះ ឬក៏បន្ទះឈីបផ្សេងនោះទេ។

សូមជំរាបថា នៅក្នុងព្រឹត្តិការណ៌នោះ ក្រុមហ៊ុន OPPO ក៏មានការទម្លាយចេញនូវរូបភាពស្តីពីរឿងនេះដែរ។ ខណៈពេលនេះ ក្រុមហ៊ុនមិនទាន់មានការបញ្ជាក់ច្បាស់ពីស្មាតហ្វូន Reno 12 series នោះទេ ប៉ុន្តែរូបភាពដែលបង្ហាញពីទីផ្សារសកលនេះ ត្រូវបានគេរំពឹងថា នឹងមានម៉ូដែលស្តង់ដារ និងម៉ូដែល Pro។
ទាក់ទងជាមួយនិង OPPO Find X series វិញ ឃើញថា ក្រុមហ៊ុន OPPO បានប្រកាសចេញនូវស្មាតហ្វូន Find X5 នៅខែកុម្ភៈកាលពីឆ្នាំ 2022 ហើយបន្ទាប់មក ក្រុមហ៊ុន OPPO បានបន្តថា បញ្ចេញនូវ X6 និង X7 series នៅលើទីផ្សារ ប្រទេសចិន ប៉ុន្តែមិនទាន់មានការលក់នៅទីផ្សារសកល់នោះទេ។ យោងតាមរបាយការណ៌មុននេះ បានអោយដឹងថា Find X8 នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9400 ហើយអាចនឹងមានការបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារនាខែតុលា ខាងមុខនេះហើយ។

ជាមួយគ្នានេះ ក៍មានការបញ្ជាក់ថា សម្រាប់ស្មាតហ្វូនដែលប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 4 ម៉ូដែល Find X8 Ultra អាចនឹងបង្ហាញវត្តមាននៅត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះហើយ។ នៅពេលនេះ ក្រុមហ៊ុននេះ បានចេញមកបញ្ជាក់ច្បាស់ហើយថា Find X series នឹងមានវត្តមាននៅលើទីផ្សារសកលសារឡើងជាមួយនិងវត្តមាន X8 និង X8 Ultra។
