ស្វែងរកពួកយើង:

OPPO Reno 12 Series បង្ហាញខ្លួនជាផ្លូវការហើយ! អេក្រង់ OLED គែមកោង កាមេរ៉ា 3 គ្រាប់ទំហំ 50MP មានតម្លៃចាប់ពី 370 ដុល្លារឡើងទៅ

ដោយ

Koun Jab Luffy

25 ឧសភា 2024 09:10 ព្រឹក

អាន 3 នាទី

Article image
បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើន និងការបែកធ្លាយអស់រយៈពេលជាច្រើនសប្តាហ៍មក នៅទីបំផុត ក្រុមហ៊ុន OPPO បានប្រកាសជាផ្លូវការទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Reno 12 Series នៅលើទីផ្សារប្រទេសចិនហើយ។ ស្មាតហ្វូននេះ គឺមាន 2 ម៉ូដែល រួមមានដូចជា Reno 12 និង Reno 12 Pro។
សម្រាប់ស្មាតហ្វូន OPPO Reno 12 គឺមានការបំពាក់មកជាមួយនូវអេក្រង់ទំហំ 6.7-អ៊ីង ដែលបន្ទះអេក្រង់គែមកោង curved OLED ទ្រទ្រង់នូវកម្រិតភាពច្បាស់បានទំហំ 1.5K resolution និងមានល្បឿន 120Hz refresh rate ហើយនិងកម្រិតនៃការឆ្លើយតបអេក្រង់ 240Hz touch sampling rate ព្រមទាំងមានពន្លឺអេក្រង់ 200nits ហើយនិងបច្ចេកវិទ្យា 2160Hz PWM dimming ថែមទៀតផត។ បន្ទះអេក្រង់នេះ គឺមានការពារដោយកញ្ចក់ Corning Gorilla Glass Victus 2។
Article image
ស្មាតហ្វូន Reno 12 ដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 8250 Star Speed Edition SoC រ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB។ នៅលើស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,000mAh និងគាំទ្រនូវបច្ចេកវិទ្យាសាកកម្លាំង 80W wired fast charging។ ស្មាតហ្វូននេះ មានកាមេរ៉ា 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50-Megapixel ដែលជាសិនស័រ (Sony LYT-600) និងមានមុខងារទប់លំនឹង OIS ទៀតផង។ សម្រាប់គ្រាប់ទីពីរមានទំហំ 8-Megapixel ultra wide angle lens និងគ្រាប់ទីបីមានទំហំ 50-megapixel telephoto និងភ្ជាប់ជាមួយមុខងារហ៊្សូម 2x optical zoom។
ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 50-Megapixel។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏នូវមានលក្ខណៈពិសេសទៀតរបស់ស្មាតហ្វូននេះគឺ IR blaster, ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងបច្ចេកវិទ្យា IP65 សម្រាប់ការពារទឹក និងធូលី stereo speakers, Bluetooth 5.4, Wi-Fi 6 និង Android 14 ជាមួយនឹង ColorOS 14 ផងដែរ។
Article image
ស្មាតហ្វូន Reno 12 Pro វិញ មានអេក្រង់គែមកោង curved OLED display និងមានទំហំ 6.7-អ៊ីង គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution ល្បឿន 120Hz refresh rate, 240Hz touch sampling rate និង 2160Hz PWM dimming រួមនិងពន្លឺអេក្រង់ 1600nits។ ស្មាតហ្វូន Reno 12 Pro នេះ បំពាក់នូវបន្ទះឈីប Dimensity 9200+ Star Speed Edition រ៉េមទំហំ 16GB ហើយនិងអង្គចងចាំទំហំ 512GB។ ស្មាតហ្វូន Reno 12 Pro នេះ មានថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 80W wired fast charging។
Article image
នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50-Megapixel Sony IMX890 sensor គាំទ្រជាមួយនឹង OIS និងគ្រាប់ទីពីរមានទំហំ 8-megapixel ultra wide angle lens ហើយនិងគ្រាប់ទីបីមានទំហំ 50-megapixel telephoto គាំទ្រជាមួយនឹងមុខងារហ៊្សូមបាន 2x optical zoom ។ ស្មាតហ្វូននេះ ក៏មានកាមេរ៉ាខាងមុខទំហំ 50-Megapixel ដូចគ្នា។ នៅលើស្មាតហ្វូននេះ មានការតម្លើងនូវមុខងារជាច្រើនទៀតដូចជា Bluetooth 5.4, បច្ចេកវិទ្យា IP65 សម្រាប់ការពារទឹក និងធូលី stereo speakers, Wi-Fi 6, infrared sensor, in-display fingerprint scanner និង Android 14 OS ជាមួយនឹង  ColorOS 14 ផងដែរ។
Article image
តម្លៃ និងកាលបរិច្ឆេទនៃការលក់
ស្មាតហ្វូន Reno 12 និង Reno 12 Pro នេះមានច្រើនពណ៌ផ្សេងគ្នាសម្រាប់ការជ្រើសរើស ដោយស្មាតហ្វូន Reno 12 មានពណ៌ទឹកប្រាក់ ខ្មៅ និង Peach ខណៈម៉ូដែល Pro គឺមានពណ៌ស្វាយ ខ្មៅ និងមាស។ សម្រាប់ការដាក់លក់វិញ ក៏មានទំហំផ្សេងគ្នាក្នុងការជ្រើសរើសផងដែរគឺ៖
-Reno 12 (12GB +256GB) មានតម្លៃ 2,699 yuan (~$372), Reno 12 (12GB+512GB) មានតម្លៃ 2,999 yuan (~$413), Reno 12 (16GB+256GB) មានតម្លៃ 2,999 yuan (~$413) និង Reno 12 (16GB+512GB) មានតម្លៃ 3,199 yuan (~$441)។
-Reno 12 Pro (12GB +256GB) មានតម្លៃ 3,399 yuan (~$469), Reno 12 Pro (12GB +512GB) មានតម្លៃ 3,699 yuan (~$520) និង Reno 12 Pro (16GB +512GB) មានតម្លៃ 3,999 yuan (~$562)។
Article image
ស្មាតហ្វូននេះបច្ចុប្បន្ននេះអនុញ្ញាតអោយធ្វើការ pre-order ហើយការលក់ដំបូងបំផុតនៅក្នុងប្រទេសចិនគឺនៅថ្ងៃទី 31 ខែឧសភានេះ៕