ស្វែងរកពួកយើង:

OPPO Reno 12 និង Reno 12 Pro ត្រូវគេទម្លាយចេញជាមួយនិងជម្រើសពណ៌ថ្មីៗកាន់តែប្រណិត កាន់តែទាក់ទាញ

ដោយ

Koun Jab Luffy

16 ឧសភា 2024 05:04 ល្ងាច

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន OPPO បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Reno 12 series នៅលើទីផ្សារក្នុងប្រទេសចិននាពេលដ៏ខ្លីខាងមុខនេះ។ នៅមុនការសម្ពោធជាផ្លូវការចូលមកដល់ នៅថ្ងៃនេះ មានការចែកចាយនូវរូបភាពថ្មីមួយ ដែលមានការបញ្ជាក់ពីការឌីស្សាញទៅលើស្មាតហ្វូនស៊េរីថ្មី Reno 12 និង Reno 12 Pro ជាមួយនិងជម្រើសពណ៌ថ្មីៗជាច្រើនកាន់តែប្រណិត។
គំនូសរូបភាព Official renders ថ្មីៗនេះ ត្រូវបានគេមើលឃើញថា បានបង្ហោះនៅលើបណ្តាញសង្គម X តាមរយៈលោក Evan Blass។ សូមជំរាបថា នៅថ្ងៃនេះ គឺជាលើកដំបូងបំផុតមានការទម្លាយនូវការឌីស្សាញ និងពណ៌ថ្មីៗជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី Reno 12 និង Reno 12 Pro នៅអនឡាញ ខណៈដែលពណ៌ទឹកប្រាក់នៅលើស្មាតហ្វូន Reno 12 និងពណ៌ Purple របស់ Reno 12 Pro ដែលចែកចាយពីម្សិលមិញនោះ គឺធ្វើឡើងដោយក្រុមហ៊ុនOPPO។ នៅថ្ងៃនេះអ្នកទម្លាយរូបនេះបានធ្វើចែកចាយនូវពណ៌ថ្មីៗជាច្រើនរបស់ស្មាតហ្វូនទាំងនេះ ទាំងម៉ូដែលស្តង់ដារ និងម៉ូដែល Pro។
សម្រាប់ Reno 12 គឺនឹងមានការបន្ថែមនូវពណ៌ Light Pink និង Dark Gray/Black ខណៈដែល Reno 12 Pro nនឹងមានបន្ថែមនូវពណ៌ Purple និង Black variants។ សម្រាប់ពណ៌ទឹកប្រាក់ និងពណ៌ស្វាយដែលប្រើប្រាស់នៅលើស្មាតហ្វូនទាំងពីរនេះ គឺនឹងមានការឌីស្សាញជាមួយស្ទីលថ្មីមានរាងឆ្នូតបែបទឹករលក ប្រែពណ៌ ដែលមើលទៅពិតជាមានភាពទាក់ទាញខ្លាំងមែនទែន។
សូមជំរាបថា ក្រុមហ៊ុន OPPO នឹងមានការសម្ពោធជាផ្លូវការនូវស្មាតហ្វូន Reno 12 និង Reno 12 Pro នៅក្នុងប្រទេសចិននាថ្ងៃទី 23 ខែឧសភា ឆ្នាំ 2024 នេះហើយ។ ស្មាតហ្វូនទំាងពីរនេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីង OLED display ល្បឿន 120Hz refresh rate។ សម្រាប់ម៉ូដែលស្តង់ដារ គឺមានការបំពាក់នូវបន្ទះឈីប Dimensity 8250 ខណៈដែលម៉ូដែល Pro នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9200+។ ស្មាតហ្វូន Reno 12 series នឹងបង្ហាញវត្តមានជាមួយនឹងជម្រើសទំហំដូចគ្នា គឺមាន 12GB+512GB, 16GB+256GB និង 16GB+12GB។
Article image
ស្មាតហ្វូនថ្មីៗនេះ មានការតម្លើងនូវថាមពលថ្មទំហំ 5,000mAh និងមានការគាំទ្រដោយកម្លាំងសាកទំហំ 80W wired fast charging ដូចៗគ្នា។ ហើយបើនិយាយពីការថតរូបវិញ ស្មាតហ្វូនទាំងពីរនេះ មានកាមេរ៉ាមុខទំហំ 50-Megapixel និងកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50-Megapixel។