ស្វែងរកពួកយើង:

OPPO Reno 12 បង្ហាញវត្តមានលើវិញ្ញាបនបត្រជាច្រើនខណៈដែលការសម្ពោធនឹងធ្វើឡើងនៅថ្ងៃ 23 ឧសភានេះហើយ

ដោយ

Koun Jab Luffy

18 ឧសភា 2024 01:48 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន OPPO ដែលមានលេខកូដ “CPH2625” បានបង្ហាញខ្លួននៅលើបញ្ជីជាច្រើន ដែលក្នុងនោះមានដូចជា TUV Rheinland និង FV-5 ជាដើម។ នៅលើបញ្ជីនេះ បង្ហាញថា ស្មាតហ្វូនដែលនេះលេខកូដម៉ូដែល “CPH2629” គឺសម្រាប់ស្មាតហ្វូន Reno 12 Pro ដែលមានភាពស្រដៀងគ្នាទៅនឹងម៉ូឌែលមុននេះ។ ចំពោះស្មាតហ្វូនដែលមានកូដម៉ូដែល “CPH2625” គឺសម្រាប់ស្មាតហ្វូន Reno 12។ ម៉ូដែលនេះ ក៏មានវត្តមាននៅលើបញ្ជីរបស់ Geekbench រួចហើយផងដែរ។
បើមើលនៅលើវិញ្ញាបនបត្រ TUV Rheinland បានបង្ហាញថា ស្មាតហ្វូន OPPO Reno 12 នឹងមានការគាំទ្រនូវបច្ចេកវិទ្យា សាកល្បឿន 80W fast charging និងមានថាមពលថ្មទំហំ 4880mAh។ ចំពោះវិញ្ញាបនបត្រ FV-5 វិញ បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងមានសិនស័រកាមេរ៉ាគោលទំហំ 12.6MP គាំទ្រដោយឡែន 26.6mm និងមានគាំទ្រជាមួយនឹងកម្រិត 4-1 pixel Binning ផងដែរ។ ដូចនេះ សម្រាប់ resolution របស់សិនស័រនេះគឺ 50.4MP ។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះ ប្រើប្រាស់នូវកម្រិតដល់ទៅ f/1.8 aperture និងមានមុខងារ EIS។ សម្រាប់ទំហំ effective pixel វិញគឺមានទំហំ 1.6-micron។
Article image
បន្ថែមពីនេះទៀតនោះ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានកាមេរ៉ាមួយទៀតនៅខាងក្រោយទំហំ 8.3MP resolution គាំទ្រជាមួយនឹង focal length 21.9mm និង កម្រិត f/2.0 aperture។ កាមេរ៉ាស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវ EIS និងសិនស័រទំហំ 1.2-Micron pixels។ សូមជំរាបថា នៅលើបញ្ជីវិញ្ញាបនបត្រ FV-5 នេះ គឺមិនបានទម្លាយអំពីកាមេរ៉ាផ្សេងទៀតនៃផ្នែកខាងក្រោយនោះទេ ស្មាតហ្វូននេះ ត្រូវបានគេទម្លាយមុននេះ គឺមានបំពាក់នូវ 50MP 2x Telephoto Lens ផងដែរ។ នៅលើស្មាតហ្វូននេះ ក៏មាន Ultrawide Lens ផងដែរ។
Article image
និយាយពីការតេស្តសមត្ថភាពនៅក្នុងបញ្ជី Geekbench សម្រាប់ version 6.3.0 វិញ គឺមានបង្ហាញថា ស្មាតហ្វូននេះ មានពិន្ទុ 1033 នៅក្នុងការតេស្ត Single-Core និងពិន្ទុ 2750 នៅក្នុងការតេស្ត Multi-Core។ ស្មាតហ្វូននេះដំណើរការនៅលើ  ប្រព័ន្ធប្រតិបត្តិការ Android 14 និង 8GB។ ស្មាតហ្វូន OPPO Reno 12 នេះ មានបំពាក់នូវ Octa-Core ដែលមាន 4x2GHz cores និង 4x2.5GHz cores ។ បន្ទះឈីបនេះ នឹងមានបំពាក់នូវក្រាហ្វិកកាត Mali-G615 MC2 GPU ផងដែរ៕
OPPO Reno 12 បង្ហាញវត្តមានលើវិញ្ញាបនបត្រជាច្រើនខណៈដែលការសម្ពោធនឹងធ្វើឡើងនៅថ្ងៃ 23 ឧសភានេះហើយ