ស្វែងរកពួកយើង:

OPPO Reno 12F 4G បង្ហាញវត្តមានជាមួយ OPPO AI រួមនិងអេក្រង់ AMOLED ល្បឿន 120Hz

ដោយ

Koun Jab Luffy

18 កក្កដា 2024 04:41 ល្ងាច

អាន 2 នាទី

Article image
កាលពីខែមុននេះ ក្រុមហ៊ុន OPPO បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Reno 12F 5G ដំណើរការដោយ Dimensity 6300 នៅលើទីផ្សារប្រទេសចិន។ នៅថ្ងៃនេះមានរបាយការណ៌ថ្មីមួយបាននិយាយថា ក្រុមហ៊ុននេះក៏មានម៉ូដែល 4G មកជាមួយផងដែរ ហើយនៅពេលនេះ ក៏មានការបញ្ជាក់ច្បាស់នៅលើវិបសាយផ្លូវការសម្រាប់ទីផ្សារសកលរបស់ក្រុមហ៊ុននេះថែមទៀតផង។ នៅលើវិបសាយខាងលើនេះ នៅមិនទាន់មានការបញ្ជាក់ពីតម្លៃ ហើយនិងឈ្មោះរបស់ស្មាតហ្វូននេះនោះទេ។
សូមជំរាបថា OPPO Reno 12F ដែលមានវត្តមាននាពេលកន្លងមក គឺមានទំហំ 163.1x75.8x7.76mm និងមានទម្ងន់ 187grams ហើយនិងមានអេក្រង់រាបស្មើរទំហំ 6.67-អ៊ីង គាំទ្រដោយកញ្ចក់ AMOLED panel ដែលបង្ហាញចេញបានកម្រិត FHD+ resolution ល្បឿន 120Hz refresh rate ហើយនិងមានពន្លឺ peak brightness ខ្ពស់ដល់ទៅ 2100nits។ អេក្រង់នេះ គឺមានការការពារដោយ AGC DT-Star 2 ហើយនិងមានប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។
Reno 12F 4G មានកាមេរ៉ាមុខទំហំ 32-Megapixel និងកាមេរ៉ាក្រោយទំហំ 50-Megapixel គ្រាប់ទីពីរមានទំហំ 8-Megapixel ultrawide និងគ្រាប់ទីបីមានទំហំ 2-Megapixel macro។ ស្មាតហ្វូនថ្មីនេះដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកជាមួយស្បែកមុខកម្មវិធី ColorOS 14.1 ដែលមានការនាំមកនូវបច្ចេកវិទ្យា OPPO AI ដែលមានដូចជា AI Eraser, AI Studio, AI Smart Image Matting 2.0 និង AI Link Boost ជាដើម។ Reno 12F 4G ថ្មីនេះ បំពាក់នូវបន្ទះឈីប Snapdragon 685 រ៉េម LPDDR4x RAM អង្គចងចាំ UFS 2.2 ហើយនិងមានថ្មទំហំ 5,000mAh ដែលគាំទ្រដោយកម្លាំងសាក 45W fast charging។
Article image
ស្មាតហ្វូនថ្មីនេះ មានភ្ជាប់មកជាមួយ Dual SIM, Wi-Fi 5, Bluetooth 5.0, USB-C, Dual speakers និង IP64 ការពារការជ្រាបទឹក និងធូលីជាដើម។ Reno 12F 4G នឹងមាន 2 ទំហំគឺ 8B+256GB និង 8GB+512GB ហើយនិងមាន 3 ពណ៌ គឺ Amber Orange, Olive Green និង Matte Grey។