ស្វែងរកពួកយើង:

OPPO Reno 12F ដំណើរការនៅលើបន្ទះឈីប Dimensity 6300 នឹងបង្ហាញវត្តមានឆាប់ៗនេះហើយ!

ដោយ

Koun Jab Luffy

17 មិថុនា 2024 10:13 ព្រឹក

អាន 2 នាទី

Article image
នៅមុនការសម្ពោធជាផ្លូវការនៅថ្ងៃទី 18 ខែមិថុណា ខាងមុខនេះ នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12F 5G ត្រូវបានគេមើលឃើញថា បានឆ្លងកាត់ការធ្វើតេស្តនៅលើបញ្ជីលើ Geekbench រួចហើយ ដោយមានការបញ្ជាក់ពីការប្រើ ប្រាស់នូវលក្ខណៈសម្បត្តិពិសេសៗមួយចំនួនថែមទៀតផង។ នៅលើ Geekbench នេះបង្ហាញថា OPPO Reno 12F 5G មានលេខម៉ូដែល CPH2637 ហើយថែមទាំងមានការបញ្ជាក់វិញ្ញាបនបត្រ TDRA certification រួចរាល់ហើយ។
សម្រាប់ការធ្វើតេស្តវិញ ស្មាតហ្វូននេះ គឺទទួលបាននូវពិន្ទុ 677 និង 1415 ទៅលើការធ្វើតេស្ត Single-Core និង Multi-Core ។ ផ្អែកលើការធ្វើតេស្តនៅលើបញ្ជីនេះ បង្ហាញថា ស្មាតហ្វូន OPPO Reno 12F 5G  គឺមានការដាក់អោយដំណើរការនៅលើ បន្ទះឈីប MediaTek Dimensity 6300 ដែលជាឈីប Octa-Core ដែលមានពីរគ្រាប់រត់បាន 2.40GHz និង 6 គ្រាប់ទៀតរត់បានជាមួយនិង 2.0GHz។ នៅលើស្មាតហ្វូននេះក៏មានការដាក់អោយដំណើរជាមួយក្រាហ្វិកកាតត Mali-G57 GPU ផងដែរ។
Article image
ជាមួយគ្នានេះនៅលើបញ្ជី Geekbench ក៏មានកាបង្ហាញថា ស្មាតហ្វូន OPPO Reno 12F 5G នេះ មានរ៉េមទំហំ 8GB រត់ នៅលើប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយ Android 14 ចេញពីប្រអប់តែម្តង។ សូមជំរាបថា នៅលើបញ្ជី Geekbench នេះ ថែមទាំងមានការបង្ហាញថា Reno 12F ក៏ទទួលបាននូវការបញ្ជាក់ពីវិញ្ញាបនបត្រ TUV Rheinland certification និងមានថ្មទំហំ 5,000mAh ដែលគាំទ្រកម្លាំងសាក 45W SuperVOOC fast charging ថែមទៀតផង។ គួរបញ្ជាក់ថា ស្មាតហ្វូននេះក៏បានឆ្លងកាត់ការចុះបញ្ជីនៅលើ Bureau of Indian Standard (BIS) ដែលមានការបង្ហាញថា ស្មាតហ្វូននេះ នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសនេះឆាប់ៗនេះថែមទៀតផង។ ប៉ុន្តែក្រុមហ៊ុននេះ អាចនឹងប្រើឈ្មោះផ្សេង។
OPPO Reno 12F ដំណើរការនៅលើបន្ទះឈីប Dimensity 6300 នឹងបង្ហាញវត្តមានឆាប់ៗនេះហើយ!