
នៅថ្ងៃនេះយោងតាមការទម្លាយចេញពី Digital Chat Station បានអោយដឹងថា ស្មាយហ្វូនជំនាន់ថ្មី OPPO Reno 13 Series នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 25 ខែវិច្ឆិកាខាងមុខនេះហើយ ដែលស្មាតហ្វូនថ្មីនេះ មាន 2 ម៉ូដែលរួមមានដូចជា Reno 13 និង Reno 13 Pro។ នៅក្នុងការទម្លាយនោះក៏មានការបញ្ជាក់ថា ស្មាតហ្វូននទាំងពីរនេះ ក៏នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារសកលផងដែរ។ បើតាមការរៀបរាប់នៅក្នុងព័ត៌មាននេះ គឺមានការបង្ហាញថា ស្មាតហ្វូនទាំងពីរនេះ បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័នធំៗមួយចំនួនរួចរាល់ហើយ ដោយថែមទាំងមានការទទួលស្គាល់ខ្លះៗថែមទៀតផង។
ដូចការលើកឡើងខាងលើនេះអញ្ចឹង ស្មាតហ្វូន Reno 13 និង Reno 13 Pro គឺបានឆ្លងកាត់ការចុះបញ្ជីនៅលើទីផ្សារប្រទេសសឹង្ហបុរី Singapore IMDA certification platform រួចហើយ។ សម្រាប់ម៉ូដែលស្តង់ដារ គឺមានលេខ CPH2689 ខណៈដែលម៉ូដែល Pro មានលេខ CPH2697។ លេចម៉ូដែលខាងលើនេះ ក៏ធ្លាប់បានងបង្ហាញវត្តមាននៅលើបញ្ជីរបស់សភាពអឺរ៉ុប Europe EEC និងឥណ្ឌូនេស៊ី Indonesia TKDN ផងដែរ។ ជាមួយនិងវត្តមាននៅលើ IMDA certification នេះគឺគ្រាន់តែជាការបញ្ជាក់ចុងក្រោយប៉ុណ្ណោះ។ នៅលើបញ្ជី IMDA ក៏មានការបញ្ជាក់ថា ស្មាតហ្វូនម៉ូដែល Pro គឺនឹងមានការទ្រទ្រង់ជាមួយនិង eSIM ថែមទៀតផង។

បន្ថែមពីនេះ នៅលើស្មាតហ្វូន Reno 13 ក៏មានការបង្ហាញនៅលើបញ្ជីកាមេរ៉ា Camera FV-5’s database ផងដែរ ដោយក្នុងនោះមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel ហើយនិងមានការប្រើប្រាស់ឡែន 26.6mm focal length និងមានកម្រិត f/1.8 aperture ហើយជាមួយគ្នានេះ ក៏មានការបង្ហាញទៀតថា ស្មាតហ្វូននេះ Reno 13 នឹងមានកាមេរ៉ាមុខទំហំ 50-Megapixel ឡែន 22.2mm focal length គាំទ្រដោយ f/2.0 aperture ទៀតផង។

ប្រភពដដែលនេះបន្តថា ស្មាតហ្វូន Reno ដែកនឹងមានប្រកាសចេញនៅលើទីផ្សារសកល គឺមិនមានការប្តូររូបរាងពីស្មាតហ្វូនដែលលក់នៅលើទីផ្សារប្រទេសចិននោះទេ ដោយគ្រាន់តែមានការខុសគ្នាទៅលើមុខងារប្រើប្រាស់ និងលក្ខណៈសម្បត្តិមួយចំនួនតែប៉ុណ្ណោះ។ ថ្មីៗនេះមានរបាយការណ៌និយាយថា ស្មាតហ្វូន Reno 13 Pro ដែលនឹងលក់នៅលើទីផ្សារប្រទេសចិន គឺជាស្មាតហ្វូនម៉ូដែលដំបូងគេបំផុតនៅលើពិភពលោក ដែលមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 8350 ខណៈដែលម៉ូដែលសម្រាប់ទីផ្សារសកល គឺនៅមិនទាន់មានការបញ្ជាក់ច្បាស់នោះទេ។ មានការទម្លាយថា ស្មាតហ្វូន Reno 13 Series អាចនឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសសឹង្ហបុរី និងនៅលើទីផ្សារកលនាដើមឆ្នាំ 2025 ខាងមុខនេះ។
