ស្វែងរកពួកយើង:

OPPO Reno 13 Pro នឹងមានអេក្រង់គែមកោង ហើយនិងមានកាមេរ៉ា Periscope 3x zoom

ដោយ

Koun Jab Luffy

23 តុលា 2024 08:38 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៌ថា បានចាប់ផ្តើមធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Reno 13 Series របស់ខ្លួនហើយ។ ស្របពេលជាមួយគ្នានេះ អ្នកទម្លាយ Digital Chat Station ក៏បានចាប់ផ្តើមទម្លាយពីព័ត៌មានរបស់ស្មាតហ្វូនម៉ូដែល Pro ផងដែរ ដោយក្នុងនោះ អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ម៉ូដែលនេះ នឹងក្លាយជាស្មាតហ្វូនមានសមត្ថភាពខ្ពស់ បើប្រៀបធៀបជាមួយនិងស្មាតហ្វូនដែលស្ថិតនៅក្នុងចំណោមម៉ូដែលថ្នាក់កណ្តាលដូចគ្នា។
យោងតាមអ្នកទម្លាយខាងលើនេះបានបន្តថា ស្មាតហ្វូន Reno 13 Pro នឹងមានអេក្រង់ទំហំ 6.78-អ៊ីង មានគែមអេក្រង់កោង ហើយនិងមានការបំពាក់នូវកញ្ចក់ OLED បង្ហាញចេញបានទំហំ 2780×1264 resolution និងមានកម្រិត 1.5K។ ការឌីស្សាញរូបរាងជាមួយនិងអេក្រង់គែមកោងនៅលើស្មាតហ្វូននេះ ត្រូវបានអ្នកទម្លាយបញ្ជាក់ថ នឹងធ្វើអោយស្មាតហ្វូននេះកាន់តែមានប្រណិត និងផ្តល់នូវការទស្សនានៅលើអេក្រង់នេះ បានកាន់តែអស្ចារ្យ និងមើលមិនឃើញថ្នេរអេក្រង់ដូចមុននោះទេ។
Article image
Reno 13 Pro ត្រូវបានគេរាយការណ៌ថា នឹងមានការបំពាក់នូវកាមេរ៉ា 50MP periscope telephoto ដែលមានសមត្ថភាពអាចហ៊្សូមបាន 3x optical zoom ដែលផ្តល់នូវបទពិសោធន៌ថ្មីសម្រាប់អ្នកប្រើប្រាស់ធ្វើការផលិតរូបភាពកម្រិត long-range photography។ ជាមួយគ្នានេះក៏មានការនិយាយថា នៅលើស្មាតហ្វូននេះ ក៏នឹងមានការបំពាក់នូវបច្ចេកវិទ្យាសាកកម្លាំង 80W wired charging និងបច្ចេកវិទ្យាសាកឥតខ្សែរ 50W wireless charging រួមជាមួយនិងបច្ចេកវិទ្យាការពារទឹកនិងធូលីកាន់តែខ្លាំងជាងមុនថែមទៀតផង។
Article image
សូមជំរាបថា កាលពីដើមខែនេះ Digital Chat Station ធ្លាប់បានទម្លាយម្តងរួចមកហើយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9300 ដែលបានធ្វើអោយស្មាតហ្វូននេះក្លាយជាម៉ូដែលមួយមានសមត្ថភាពខ្ពស់បំផុត។ ការបែកធ្លាយខាងលើនេះ ក៏មានការបញ្ជាក់ថា ក្រុមហ៊ុន OPPO មិនមានប្រើប្រាស់នូវស៊ុមលោហៈសម្រាប់ស្មាតហ្វូន Reno 13 Pro នេះនោះទេ ដោយចង់ចែកអោយដាច់រវាងស្មាតហ្វូនលំដាប់ថវិកា និងស្មាតហ្វូនថ្នាក់ប្រណិត។ បន្ថែមពីនេះក៏មានការរំពឹងថា ស្មាតហ្វូននេះ ក៏អាចនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាក magnetic wireless charging ផងដែរ។