ស្វែងរកពួកយើង:

OPPO Reno 13 Series នឹងមានការបង្ហាញខ្លួននៅឥណ្ឌានៅថ្ងៃទី 9 ខែមករា ឆ្នាំ 2025

ដោយ

Koun Jab Luffy

06 មករា 2025 08:16 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន OPPO ទើបតែបញ្ជាក់ជាផ្លូវការណ៌អំពីកាលបរិច្ឆេទនៃការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Reno 13 Series នៅក្នុងប្រទេសឥណ្ឌាហើយ ដោយស្មាតហ្វូនថ្មីនេះ មានម៉ូដែល Reno 13 និង  Reno 13 Pro ដែលជាគ្រប់គ្នាស្គាល់ថា គឺជាស្មាតហ្វូនថ្នាក់កណ្តាលដែលមានសមត្ថភាពខ្លាំងក្លាបំផុត។ ស្មាតហ្វូនថ្មីនេះ មានលក្ខណៈសម្បត្តិគួរអោយកត់សម្គាល់ជាមួយនឹងរូបរាងស្តើង។ គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ទើបតែបញ្ជាក់អំពីកាលបរិច្ឆេទនៃការប្រកាសនូវស្មាតហ្វូន Reno 13 series នៅលើ X ។
បផតាមការទម្លាយកន្លងមក បាននិយាយថា ក្រុមហ៊ុន OPPO នឹងបង្ហាញនូវស្មាតហ្វូន Reno 13 និង  Reno 13 Pro នៅក្នុងប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយនេះហើយ។ សម្រាប់កាលបរិច្ឆេទនៃការប្រកាសស្មាតហ្វូនថ្មីនេះ នៅម៉ោង 5PM IST នៅថ្ងៃទី 9 ខែមករា ឆ្នាំ 2025 នេះ។ ក្រុមហ៊ុននេះ ក៏ចែករំលែកនូវ link មួយទៅលើវេបសាយ Flipkart ដែលបញ្ជាក់ថា ស្មាតហ្វូននេះក៏មាននៅលើវេបសាយ e-commerce ដ៏ពេញនិយមនេះ។ អតិថិជននៅឥណ្ឌា អាចទិញស្មាតហ្វូននេះបាននៅលើ OPPO Store ជាផ្លូវការផងដែរ។ ថ្មីៗនេះ មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាមួយនឹង OPPO Pad 3 Matte Display Edition និងកាសស្តាប់ Enco Air 4 ដែលនឹងបង្ហាញខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីនៅក្នុងពេលឆាប់ៗនេះ។
Article image
របាយការណ៍មួយកាលពីសប្តាហ៍មុននេះ បានអោយដឹងថា ស្មាតហ្វូន Reno 13 និង គឺមាន 2 ទំហំគឺ 8GB+128GB ឬ 256GB ខណៈពេលដែលម៉ូឌែល Pro គឺមានរ៉េមទំហំ 12GB និង 256GB/512GB ។ ស្មាតហ្វូន Reno 13 5G នេះមានពណ៌ Ivory White និង Luminous Blue ខណៈពេលដែលស្មាតហ្វូន Reno 13 Pro នឹងបង្ហាញខ្លួនជាមួយនឹងពណ៌  Mist Lavendar និង  Graphite Gray ។ ស្មាតហ្វូននេះទ្រទ្រង់នូវ  IP66, IP68 និង  IP69 សម្រាប់ការពារទឹក និងធូលីថែមទៀតផង៕
OPPO Reno 13 Series នឹងមានការបង្ហាញខ្លួននៅឥណ្ឌានៅថ្ងៃទី 9 ខែមករា ឆ្នាំ 2025