
កាលពីខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុន OPPO បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅលើទីផ្សារប្រទេសចិន ដែលម៉ូដែលថ្មីទាំងនេះមានដូចជា Reno 13 និង Reno 13 Pro ហើយនឹងមានការប្រើប្រាស់នូវបន្ទះឈីបថ្មី Dimensity 8350 ថែមទៀតផង។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បញ្ជាក់ថា ក្រុមហ៊ុននេះ បានចាប់ផ្តើមទម្លាយនូវព័ត៌មានស្មាតហ្វូននេះសម្រាប់ទីផ្សារសកលថែមទៀតហើយ។ ស្មាតហ្វូនថ្មីនេះ នឹងមាន 3 ម៉ូដែល រួមមានដូចជា Reno 13F, Reno 13 និង Reno 13 Pro។
តាមប្រភពព័ត៌មានខាងលើនេះអោយដឹងថា ស្មាតហ្វូន Reno 13 series នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារជាច្រើននៅខែមករាឆ្នាំ 2025 ខាងមុខនេះ។ ស្របពេលជាមួយគ្នាក្រុមហ៊ុន The Malaysian wing ក៏បានចាប់ផ្តើមអោយមានការ pre-orders ទៅលើស្មាតហ្វូននេះផងដែរ ដោយស្មាតហ្វូនទាំងនេះមានដូចជា Reno 13F, Reno 13 និង Reno 13 Pro។ ជាមួយគ្នានេះក៏មានការបញ្ជាក់ថា នៅលើទីផ្សារឥណ្ឌា គឺមានតែ Reno 13 និង Reno 13 Pro ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានដំបូងនេះ គឺបានបង្ហាញថា ស្មាតហ្វូន Reno 13 series នឹងមានការបំពាក់នូវបច្ចេកវិទ្យា AI features ជាច្រើន ដែលក្នុងនោះមាន AI Live Photo និង AI Editor ជាដើម ហើយនៅលើរូបភាពផ្សព្វផ្សាយថ្មីនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ ថែមទាំងមានការប្រើប្រាស់នូវបច្ចេកវិទ្យាការពារទឹក និងធូលី កម្រិត IP69-rated ទៀតផង។

សម្រាប់ការ Pre-Order នៅលើម៉ាឡេស៊ីនេះ គឺបានចាប់ពីផ្តើមពីថ្ងៃទី 23 ខែធ្នូនេះ រហូតដល់ថ្ងៃទី 10 ខែតុលាខាងមុខ ដោយក្រុមហ៊ុននឹងមានលក់ជាផ្លូវការណ៌នៅថ្ងៃទី 10 ខែធ្នូ។
