ស្វែងរកពួកយើង:

OPPO Reno 14 នឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិននាថ្ងៃទី 15 ឧសភានេះហើយ

ដោយ

Koun Jab Luffy

06 ឧសភា 2025 04:22 ល្ងាច

អាន 2 នាទី

Article image
កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុន OPPO បានចាប់ផ្តើមទម្លាយចេញនូវព័ត៌មានថ្មីៗទាក់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មី Reno 14 series នៅលើទីផ្សារប្រទេសចិន ប៉ុន្តែក្រុមហ៊ុននេះនៅមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេតផ្លូវការជាក់លាក់ពីការប្រកាសចេញស្មាតហ្វូននេះនៅឡើយទេ។ ប៉ុន្តែនៅថ្ងៃនេះ មានការចែកចាយរូបភាពដោយអ្នកលេងប្លុកមួយរូបនៅប្រទេសចិន ដោយបានបង្ហាញពីលិខិតអញ្ជើញរបស់ក្រុមហ៊ុន OPPO ហើយ។
នៅថ្ងៃនេះមានការបញ្ជាក់ថា Reno 14 series នឹងមានការប្រកាសសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 15 ខែឧសភាខាងមុខនេះហើយ។ សូមជំរាបថា រូបភាពនៃលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៌របស់ Reno 14 series នេះ គឺត្រូវបានគេបង្ហោះនៅលើ Weibo។ សម្រាប់វត្តមានស្មាតហ្វូនជំនាន់ថ្មីនេះអាចនឹងមាន 2 ម៉ូដែលគឺមានដូចជា Reno 14 និង 14 Pro ដោយម៉ូដែលថ្មីៗទាំងពីរនេះ ត្រូវគេរំពឹងថា នឹងក្លាយជាគូរប្រជែងរបស់ស្មាតហ្វូន Vivo S30 series និង Honor 400 lineup, ដែលគ្រោងនឹងដាក់សម្ពោធនៅក្នុងប្រទេសចិនក្នុងខែនេះដូចគ្នា។
ផ្អែកតាមរបាយការណ៌ខាងលើនះបាននិយាយថា OPPO Reno 14 Pro នឹងមានការបំពាក់មកជាមួយនូវបន្ទះឈីបជំនាន់ថ្មី Dimensity 8450។ ខណៈពេលលនេះ មានការជជែកគ្នាថា បន្ទះឈីបដែលមាននៅលើស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិដូចគ្នាជាមួយនិងបន្ទះឈីប Dimensity 8400 អញ្ចឹងដែរ ដោយគ្រាន់តែផ្លាស់ប្តូរផ្នែកខ្លះតែប៉ុណ្ណោះ។
Reno 14 នឹងមានអេក្រង់ 6.59-អ៊ីង ខណៈដែលម៉ូដែល Pro នឹងមានអេក្រង់ 6.83-អ៊ីង ហើយអេក្រង់ទាំងពីរនេះ គឺជាអេក្រង់ LTPS OLED panels នឹងមានការទ្រទ្រង់នូវកម្រិតបង្ហាញចេញបាន 1.5K resolution ហើយនិងមានល្បឿន 120Hz refresh rate។ សម្រាប់កាមេរ៉ាមុខនៅលើស្មាតហ្វូនទាំងពីរនេះ គឺមានទំហំ 50-Megapixel និងកាមេរ៉ាខាងក្រោយរបស់ Reno 14 អាចនឹងមានកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រមុខងារ OIS និងគ្រាប់ទីពីរទំហំ 8-Megapixel ultra-wide ហើយនិងគ្រាប់ទីបីមានទំហំ 50-Megapixel Samsung JN5 telephoto camera។ សម្រាប់ម៉ូដែល Pro អាចនឹងមានកាមេរ៉ា 50-Megapixel periscope telephoto ជំនួសអោយ telephoto lens។ ស្មាតហ្វូនទាំងពីរនេះ អាចនឹងមានថ្មទំហំ 6,000mAh និងមានកម្លាំងសាក 80W charging។
Article image
ក្រៅពីការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Reno 14 series នេះ ក្រុមហ៊ុន OPPO ក៏នឹងមានការបង្ហាញចេញនូវកាស Enco Clip earbuds និងថេប្លេត Dimensity G100-powered Oppo Pad SE tablet នៅថ្ងៃទី 15 ខែឧសភានេះដូចគ្នា។
OPPO Reno 14 នឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិននាថ្ងៃទី 15 ឧសភានេះហើយ