
កាលពីខែមុននេះ ក្រុមហ៊ុន OPPO បានប្រកាសចេញនូវវត្តមានស្មាតហ្វូន Reno 14 និង Reno 14 Pro នៅក្នុងប្រទេសចិន។ ថ្មីៗនេះ ក្រុមហ៊ុន OPPO បញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសម៉ាឡេស៊ីនៅថ្ងៃទី 1 ខែកក្កដានេះហើយ។ សូមជំរាបថា ស្មាតហ្វូន Reno 14 នេះ ទើបតែបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សាររបស់ជប៉ុនផងដែរ ខណៈដែលស្មាតហ្វូន Reno 14 Pro នៅមិនទាន់បង្ហាញខ្លួននៅឡើយទេ។ ស្មាតហ្វូន Reno 14 នេះ ត្រូវបានគេបញ្ជាក់ថា គ្រោងនឹងលក់ជាផ្លូវការនៅក្នុងប្រទេសជប៉ុននៅក្នុងខែកក្កដាខាងមុខនេះ។
ស្មាតហ្វូន OPPO Reno 14 5G នេះ មានអេក្រង់ទំហំ 6.6-អ៊ីង AMOLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution (2760x1256 pixels) ល្បឿន 120Hz refresh rate និងមានកម្រិត 1200 nits peak brightness។ អេក្រង់ថ្មីនេះ ថែមទាំងមានការការពារដោយកញ្ចក់ Gorilla Glass 7i ដើ្បម្បីធានាទៅលើភាពធន់ទៀតផង។ ស្មាតហ្វូននេះ មានវិមាត្រ 158x75x7.4mm ទម្ងន់ 187g និងមានការបំពាក់នូវបច្ចេកវិទ្យា IP68/IP69 សម្រាប់ការពារទឹក និងធូលីផងដែរ។

ស្មាតហ្វូន Reno 14 5G នេះមានកាមេរ៉ាខាងមុខទំហំ 50-Megapixel autofocus មានសមត្ថភាពអាចថតបានកម្រិត 4K ល្បឿន 60fps។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50-megapixel Sony LYT 600 sensor, និងគ្រាប់ទីពីរទំហំ 8-megapixel ultra-wide lens ហើយនិងទីបីមានទំហំ 50-megapixel telephoto sensor ជាមួយនឹង 3.5x optical zoom និងមុខងារ OIS ។

ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 8350, រ៉េម LPDDR5X RAM និងមេម៉ូរី UFS 3.1 storage។ និយាយពីថាមពលថ្មនៅលើស្មាតហ្វូននេះ គឺមានទំហំ 6,000mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 80W wired fast charging។ ស្មាតហ្វូន Reno 14 5G នេះដំនើរការនូវ ColorOS 15 ផ្អែកនៅលើ Android 15។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏នូវមានប្រព័ន្ធ 4,700mm² vapor chamber cooling system ផងដែរ។ និយាយពីរន្ធតំណរវិញ ក្រៅពីមានបំពាក់នូវ Dual speakers ស្មាតហ្វូននេះមានរន្ធ Dual SIM, eSIM, Wi-Fi 6 (802.11ax), Bluetooth 5.4, NFC និង in-display fingerprint sensor ផងដែរ។ OPPO Reno 14 5G នឹងលក់នៅក្នុងប្រទេសជប៉ុននៅថ្ងៃទី 17 ខែកក្កដាខាងមុខនេះ។ ស្មាតហ្វូននេះនឹងមាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ Luminous Green និង Opal White ៕
