ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

OPPO Reno 14 Series នឹងមានអេក្រង់រាបស្មើ ហើយនិងមានកាមេរ៉ា Periscope Zoom

ដោយ

Koun Jab Luffy

04 មេសា 2025 03:32 យប់ជ្រៅ

អាន 2 នាទី

Article image
ថ្មីៗនេះ អ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ក្រុមហ៊ុន OPPO ត្រៀមខ្លួននៅក្នុងការផ្លាស់ប្តូរទៅលើការឌីស្សាញសម្រាប់ស្មាតហ្វូន Reno series ស៊េរីថ្មីរបស់ខ្លួនហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ គឺមានគោលដៅធ្វើយ៉ាងណាអោយម៉ូដែល Reno 14 ជំនាន់ថ្មីរបស់ខ្លួននៅក្នុងឆ្នាំនេះ មានទម្ងន់ស្រាល ហើយនិងមានអេក្រង់រាបស្មើរ។ បន្ថែមពីនេះ ស្មាតហ្វូន Reno 14 នេះ ក៏នឹងបំពាក់នូវកាមេរ៉ា Periscope Telephoto គែមធ្វើពីលោហធាតុ និងបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យមួយកម្រិតថែមទៀតផង។
លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OPPO Reno 14 Series
តាមការបញ្ជាក់របស់ Digital Chat Station នៅលើបណ្តាញសង្គម Weibo បាបអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 14 Series នឹងមានការប្រើប្រាស់អេក្រង់រាបស្មើដែលការឌីស្សាញនេះ បានធ្វើអោយស្មាតហ្វូននេះ កាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងធន់ថែមទៀត។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏នឹងប្រើប្រាស់នូវគែមធ្វើពីលោហធាតុផងដែរដែលផ្តល់នូវភាពប្រណិតមួយកម្រិតទៀតផង។ ក្រៅពីនេះ ក្រុមហ៊ុន OPPO នឹងប្រើប្រាស់នូវកាមេរ៉ា Periscope Telephoto ផងដែរ។ ស្មាតហ្វូននេះ ក៏នឹងមានបំពាក់នូវ IP68/69 ដែលធន់ទៅនឹងការជ្រាបទឹកបានយ៉ាងល្អជាងមុនផងដែរ។
Article image
ស្មាតហ្វូន OPPO Reno 14 Series នេះ នឹងបង្ហាញខ្លួននៅឆមាសទី 1 ឆ្នាំ 2025 នេះ ដែលនឹងមានវត្តមានស្មាតហ្វូន Reno 14 និង Reno 14 Pro។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ អាចនឹងប្រហែលទៅនឹងស្មាតហ្វូន Reno 13 series ជាមួយនឹងតម្លៃចាប់ផ្តើមពី 2,699 យ៉ន់ សម្រាប់ម៉ូដែល Reno 14 និងតម្លៃ 3,299 យ៉ន់ សម្រាប់ម៉ូដែល Pro។ ខណៈពេលដែលព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូននេះ នៅមិនទាន់ទម្លាយនោះ ស្មាតហ្វូន Reno 14 Pro នេះអាចនឹងមានការពង្រឹងសមត្ថភាពកាន់តែប្រសើរជាងមុនបើធៀបទៅនឹង Reno 13 Pro។
Article image
បើមើលទៅលើស្មាតហ្វូន Reno 13 Pro មានបន្ទះឈីប MediaTek Dimensity 8350 មានអេក្រង់ទំហំ 6.83-អ៊ីង display គាំទ្រជាមួយនឹងល្បឿន 120Hz refresh rate និងមានកាមេរ៉ាខាងក្រោយ 50-Megapixel ហើយនិងថាមពលថ្មទំហំ 5,800mAh ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 80W wired និង 50W wireless charging ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

OPPO Reno 14 Series នឹងមានអេក្រង់រាបស្មើ ហើយនិងមានកាមេរ៉ា Periscope Zoom