
ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួននៅក្នុងការបង្ហាញស្មាតហ្វូនជំនាន់ថ្មី OPPO Reno 15 នៅលើទីផ្សារប្រទេសចិននាពេលឆាប់ៗនេះហើយ ខណៈពេលដែលរបាយការណ៍ជាច្រើននាពេលនេះ ក៏នៅតែបន្តក្នុងការទម្លាយអំពីស្មាតហ្វូននេះសម្រាប់ទីផ្សារសកលផងដែរ។ បើតាមការបែកធ្លាយចេញពី SmartPrix បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Reno 15 សម្រាប់ទីផ្សារសកល នឹងមានភាពខុសប្លែកទៅលើស្មាតហ្វូនដែលលក់នៅលើទីផ្សារចិន ដែលមិនត្រឹមតែ hardware នោះទេ។
ផ្អែកតាមរបាយការណ៍មួយបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 15 សម្រាប់ទីផ្សារសកល គឺមានអេក្រង់ទំហំ 6.59 អ៊ីង OLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate។ សម្រាប់ភាពខុសប្លែកពីស្មាតហ្វូនម៉ូដែលលក់នៅចិន នៅលើស្មាតហ្វូនដែលនឹងលក់នៅលើទីផ្សារសកល គឺនឹងដំណើរការនូវបន្ទះឈីប Snapdragon 7 Gen 4 ជាមួយនឹងថាមពលថ្មទំហំ 6,500mAh ហើយនិងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្ម 80W wired charging ។

សម្រាប់ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលមានគោលមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide ហើយនិងទីបីមានទំហំ 50MP Periscope Telephoto lens ទ្រទ្រង់ជាមួយនឹង 3.5x optical zoom។ ស្មាតហ្វូនថ្មីនេះ នឹងមានបច្ចេកវិទ្យាជាច្រើនទៀតដូចជា Wi-Fi 7, NFC, សិនស័រស្កែនម្រាមដៃនៅលើអេក្រង់ រួមនិងប្រព័ន្ធ Android 16 ។ ស្មាតហ្វូន Reno 15 Series នេះ អាចនឹងបង្ហាញខ្លួននៅលើទីផ្សារសកលនៅក្នុងខែកុម្ភៈ ឆ្នាំ 2026 ខាងមុខនេះ។

ស្មាតហ្វូន OPPO Reno 15 ដែលលក់នៅលើទីផ្សារប្រទេសចិន នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅថ្ងៃទី 17 ខែវិច្ឆិកាខាងមុខនេះហើយ។ ស្មាតហ្វូនថ្មីនេះ នឹងមានការអេក្រង់ទំហំ 6.32 អ៊ីង OLED ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 8450 ហើយនិងមានថាមពលថ្មទំហំ 6,200mAh ទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកកម្លាំង 80W charging ផងដែរ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 200MP ជាមួយនឹងកាមេរ៉ា 50MP ចំនួន 2 គ្រាប់ប្រភេទ Ultra-Wide និង Periscope Telephoto ផងដែរ៕
