ស្វែងរកពួកយើង:

OPPO Reno 15 series នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅថ្ងៃទី 17 ខែវិច្ឆិកាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

08 វិច្ឆិកា 2025 09:37 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៍ជាច្រើនកន្លងមក បានបញ្ជាក់ថា ក្រុមហ៊ុន OPPO នឹងមានការដាក់បង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Reno 15 Series របស់ខ្លួននៅក្នុងប្រទេសចិននាខែនេះហើយ។ នៅក្នុងនោះក៏មានការបង្ហើបថា ក្រុមហ៊ុននេះនឹងប្រកាសចេញនូវព័ត៌មានលម្អិតជាច្រើនរបស់ស្មាតហ្វូន Reno series ជំនាន់ថ្មីនេះ បន្ទាប់ពីថ្ងៃទី 11 ខែវិច្ឆិកាខាងមុខនេះទៀតផង ខណៈដែលរូបភាព Poster ថ្មីមួយបានទម្លាយនៅលើ Weibo ដែលមានការទម្លាយអំពីកាលបរិច្ឆេទនៃការប្រកាចេញនូវស្មាតហ្វូនថ្មីនេះផងដែរ។
យោងតាមរយៈរូបភាព Poster ថ្មីនេះ បានទមា្លយថា ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 15 series នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងប្រទេសចិន នាវេលាម៉ោង 7 យប់ថ្ងៃទី 17 ខែវិច្ឆិកាខាងមុខនេះទៀតផង។ ដូច្នេះសម្រាប់ការប្រកាសជាផ្លូវការរបស់ក្រុមហ៊ុន OPPO អាចនឹងទម្លាយនៅសប្តាហ៍ក្រោយនេះ។ គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ជាច្រើន បានអោយដឹងថា ស្មាតហ្វូន Reno 15 Series នេះ នឹងមានម៉ូដែល Standard, Pro និង Mini។ ស្មាតហ្វូនម៉ូដែលស្តង់ដារ នឹងមានអេក្រង់រាបស្មើរ ទំហំ 6.59 អ៊ីង OLED ខណៈពេលដែលលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយនៅឡើយទេ។
Article image
សម្រាប់ស្មាតហ្វូន Reno 15 Pro វិញ នឹងមានអេក្រង់រាបស្មើរទំហំ 6.78 អ៊ីង OLED កម្រិត 1.5K ខណៈដែល Mini នឹងមានអេក្រង់រាបស្មើរទំហំ 6.31 អ៊ីង OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ដូចគ្នា។ ស្មាតហ្វូនទាំងពីរនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 8450 ខណៈដែលស្មាតហ្វូន Pro Edition នឹងមានរ៉េមទំហំ 16GB។ ស្មាតហ្វូន Reno 15 Pro និង Reno 15 Mini នឹងមានកាមេរ៉ាទំហំ 200MP Samsung HP5 (main, OIS) + 50MP (ultra-wide) + 50MP (periscope telephoto)។ ស្មាតហ្វូនម៉ូដែល Pro នឹងមានកាមេរ៉ាខាងមុខទំហំ 32MP។
Article image
ស្មាតហ្វូន OPPO Reno 15 series ទាំង 3 ម៉ូដែលនេះ នឹងដំណើរការនូវស្បែកកម្មវិធី ColorOS 16 គាំទ្រជាមួយនឹងប្រព័ន្ធ Android 16។ ស្មាតហ្វូន Pro នេះ នឹងមានថាមពលថ្មទំហំ 6,300mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 50W wireless charging។ ស្មាតហ្វូន Reno 15 series នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅខែធ្នូខាងមុខនេះ៕
OPPO Reno 15 series នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅថ្ងៃទី 17 ខែវិច្ឆិកាខាងមុខនេះហើយ