ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបញ្ចេញនូវ Poster ថ្មី ដែលមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Reno 16 series នឹងប្រកាសជាផ្លូវការណ៌នៅក្នុងប្រទេសចិន នៅក្នុងខែឧសភានេះហើយស្មាតហ្វូនថ្មីនេះ គឺជាជំនាន់ថ្មីនៃស្មាតហ្វូន OPPO Reno 15 Series ដែលចេញលក់កន្លងមក។ តាមការបែកធ្លាយជាច្រើនមុននេះ ក៏ត្រូវបានទម្លាយអំពីព័ត៌មានលម្អិតរបស់ស្មាតហ្វូន Reno 16 series ផងដែរ។

OPPO Reno 16 ត្រូវបានដាក់អោយ Pre-Order មុនការប្រកាសជាផ្លូវការណ៌នៅខែឧសភា
ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបញ្ចេញនូវ Poster ថ្មី ដែលមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Reno 16 series នឹងប្រកាសជាផ្លូវការណ៌នៅក្នុងប្រទេសចិន នៅក្នុងខែឧសភានេះហើយស្មាតហ្វូនថ្មីនេះ គឺជាជំនាន់ថ្មីនៃស្មាតហ្វូន OPPO Reno 15 Series ដែលចេញលក់កន្លងមក។ តាមការបែកធ្លាយជាច្រើនមុននេះ ក៏ត្រូវបានទម្លាយអំពីព័ត៌មានលម្អិតរបស់ស្មាតហ្វូន Reno 16 series ផងដែរ។
ជាមួយនិងរូបភាពថ្មីបានទម្លាយអំពីវត្តមានរបស់ស្មាតហ្វូន OPPO Reno 16 series នៅក្នុងទីផ្សាររបស់ចិន។ ស្មាតហ្វូននេះ ក៏ចាប់ផ្តើមទទួលនូវការ Pre-order នៅក្នុងប្រទេសនេះផងដែរ។ សម្រាប់ការបង្ហាញខ្លួននៅទីផ្សារសកលអាចនឹងរង់ចាំយូរជាងនេះ ខណៈពេលដែលបច្ចុប្បន្ននេះ ក្រុមហ៊ុន គឺផ្តោតទៅលើស្មាតហ្វូន OPPO Find X9 Ultra និង OPPO Find X9s ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនទៀតនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ សម្រាប់ស្មាតហ្វូន Reno 16 នេះ អាចនឹងបង្ហាញខ្លួននៅលើទីផ្សារសកលនៅចន្លោះខែកក្កដាខាងមុខនេះ។

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 16 នេះមានអេក្រង់ទំហំ 6.32 អ៊ីង ខណៈដែល Reno 16 Pro នេះ មានអេក្រង់ទំហំ 6.78 អ៊ីង OLED LTPO ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ។ស្មាតហ្វូនទាំងពីរនេះនឹងមានអេក្រង់រាបស្មើជាមួយនឹងអេក្រង់គែម ultra-thin bezels ។ ស្មាតហ្វូន Reno 16 series នេះនឹងដំណើរការនូវ ColorOS 16.1 នៅលើ Android 16។ ស្មាតហ្វូន Reno 16 នឹងបំពាក់នូវបន្ទះឈីប Dimensity 8500 និងស្មាតហ្វូនម៉ូដែល Pro គឺបំពាក់នូវបន្ទះឈីប Dimensity 9500s SoC ។ នៅមិនទាន់មានព័ត៌មាននៃថាមពលថ្មរបស់ស្មាតហ្វូន Reno 16 នៅឡើយទេ ប៉ុន្តែសម្រាប់ម៉ូឌែល Pro គឺប្រើប្រាស់ថាមពលថ្មទំហំ 7,000mAh។

សម្រាប់កាមេរ៉ារបស់ស្មាតហ្វូន Reno 16 នេះអាចនឹងបំពាក់នូវកាមេរ៉ាគោលទំហំ 200MP អមជាមួយនឹង Ultra-Wide Lens និង Periscope Telephoto ។ នៅក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់មានព័ត៌មានលម្អិតអំពីកាមេរ៉ារបស់ស្មាតហ្វូន Reno 16 នោះទេ ប៉ុន្តែប្រហែលជាបំពាក់នូវកាមេរ៉ាដូចគ្នានៅលើស្មាតហ្វូន Pro គ្រាន់តែទំហំសេនស័រដូចគ្នា។ ស្មាតហ្វូន Reno 16 Pro ជំនាន់ថ្មីនេះ គឺមានច្រើនជម្រើសក្នុងការជ្រើសរើសគឺ 12GB+256GB, 12GB+512GB, 16GB+256GB, 16GB+512GB និង 16GB+1TB។ ស្មាតហ្វូននេះ មានពណ៌ស ខ្មៅ ស្វាយ និងបៃតង។ វានៅមិនទាន់មានការបញ្ជាក់អំពីពណ៌ និងទំហំរបស់ស្មាតហ្វូន Reno 16 នៅឡើយទេ៕
