ស្វែងរកពួកយើង:

OPPO Reno 16 Series ត្រូវបានដាក់អោយ Pre-Order មុនការប្រកាសជាផ្លូវការណ៌នៅខែឧសភានេះ

ដោយ

ជុំ ប៉េងលីន

02 ឧសភា 2026 09:58 ព្រឹក

អាន 3 នាទី

Article image

ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបញ្ចេញនូវ Poster ថ្មី ដែលមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Reno 16 series នឹងប្រកាសជាផ្លូវការណ៌នៅក្នុងប្រទេសចិន នៅក្នុងខែឧសភានេះហើយស្មាតហ្វូនថ្មីនេះ គឺជាជំនាន់ថ្មីនៃស្មាតហ្វូន OPPO Reno 15 Series ដែលចេញលក់កន្លងមក។ តាមការបែកធ្លាយជាច្រើនមុននេះ ក៏ត្រូវបានទម្លាយអំពីព័ត៌មានលម្អិតរបស់ស្មាតហ្វូន  Reno 16 series ផងដែរ។ 

OPPO Reno 16 ត្រូវបានដាក់អោយ Pre-Order មុនការប្រកាសជាផ្លូវការណ៌នៅខែឧសភា ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបញ្ចេញនូវ Poster ថ្មី ដែលមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Reno 16 series នឹងប្រកាសជាផ្លូវការណ៌នៅក្នុងប្រទេសចិន នៅក្នុងខែឧសភានេះហើយស្មាតហ្វូនថ្មីនេះ គឺជាជំនាន់ថ្មីនៃស្មាតហ្វូន OPPO Reno 15 Series ដែលចេញលក់កន្លងមក។ តាមការបែកធ្លាយជាច្រើនមុននេះ ក៏ត្រូវបានទម្លាយអំពីព័ត៌មានលម្អិតរបស់ស្មាតហ្វូន Reno 16 series ផងដែរ។
ជាមួយនិងរូបភាពថ្មីបានទម្លាយអំពីវត្តមានរបស់ស្មាតហ្វូន OPPO Reno 16 series នៅក្នុងទីផ្សាររបស់ចិន។ ស្មាតហ្វូននេះ ក៏ចាប់ផ្តើមទទួលនូវការ Pre-order នៅក្នុងប្រទេសនេះផងដែរ។ សម្រាប់ការបង្ហាញខ្លួននៅទីផ្សារសកលអាចនឹងរង់ចាំយូរជាងនេះ ខណៈពេលដែលបច្ចុប្បន្ននេះ ក្រុមហ៊ុន គឺផ្តោតទៅលើស្មាតហ្វូន OPPO Find X9 Ultra និង OPPO Find X9s ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនទៀតនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ សម្រាប់ស្មាតហ្វូន Reno 16 នេះ អាចនឹងបង្ហាញខ្លួននៅលើទីផ្សារសកលនៅចន្លោះខែកក្កដាខាងមុខនេះ។

Article image
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 16 នេះមានអេក្រង់ទំហំ 6.32 អ៊ីង ខណៈដែល Reno 16 Pro នេះ មានអេក្រង់ទំហំ 6.78 អ៊ីង OLED LTPO ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ។ស្មាតហ្វូនទាំងពីរនេះនឹងមានអេក្រង់រាបស្មើជាមួយនឹងអេក្រង់គែម ultra-thin bezels ។ ស្មាតហ្វូន Reno 16 series នេះនឹងដំណើរការនូវ ColorOS 16.1 នៅលើ Android 16។ ស្មាតហ្វូន Reno 16 នឹងបំពាក់នូវបន្ទះឈីប Dimensity 8500 និងស្មាតហ្វូនម៉ូដែល Pro គឺបំពាក់នូវបន្ទះឈីប Dimensity 9500s SoC ។ នៅមិនទាន់មានព័ត៌មាននៃថាមពលថ្មរបស់ស្មាតហ្វូន Reno 16 នៅឡើយទេ ប៉ុន្តែសម្រាប់ម៉ូឌែល Pro គឺប្រើប្រាស់ថាមពលថ្មទំហំ 7,000mAh។

Article image
សម្រាប់កាមេរ៉ារបស់ស្មាតហ្វូន Reno 16 នេះអាចនឹងបំពាក់នូវកាមេរ៉ាគោលទំហំ 200MP អមជាមួយនឹង Ultra-Wide Lens និង Periscope Telephoto ។ នៅក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់មានព័ត៌មានលម្អិតអំពីកាមេរ៉ារបស់ស្មាតហ្វូន Reno 16 នោះទេ ប៉ុន្តែប្រហែលជាបំពាក់នូវកាមេរ៉ាដូចគ្នានៅលើស្មាតហ្វូន Pro គ្រាន់តែទំហំសេនស័រដូចគ្នា។ ស្មាតហ្វូន Reno 16 Pro ជំនាន់ថ្មីនេះ គឺមានច្រើនជម្រើសក្នុងការជ្រើសរើសគឺ 12GB+256GB, 12GB+512GB, 16GB+256GB, 16GB+512GB និង 16GB+1TB។ ស្មាតហ្វូននេះ មានពណ៌ស ខ្មៅ ស្វាយ និងបៃតង។ វានៅមិនទាន់មានការបញ្ជាក់អំពីពណ៌ និងទំហំរបស់ស្មាតហ្វូន Reno 16 នៅឡើយទេ៕
OPPO Reno 16 Series ត្រូវបានដាក់អោយ Pre-Order មុនការប្រកាសជាផ្លូវការណ៌នៅខែឧសភានេះ