ដូចការគ្រោងទុក OPPO បានប្រកាសចេញជាផ្លូវការណ៌នូវ Reno 16 និង Reno 16 Pro នៅលើទីផ្សារប្រទេសចិនហើយ ដោយសមាជិកថ្មីរបស់ Reno Series នេះ គឺមកជាមួយនូវកញ្ចក់រាបស្មើរប្រភេទ OLED displays កាមេរ៉ាក្រោយ 3 គ្រាប់កាមេរ៉ាគោលទំហំ 200MP និងមានថ្មទំហំធំ ហើយនិងបន្ទះឈីបជំនាន់ថ្មីរបស់ MediaTek Dimensity។

OPPO Reno 16 និង Reno 16 Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅប្រទេសចិនជាមួយ 200MP ថាមពលថ្ម 7,000mAh និងបន្ទះឈីបខ្លាំង Dimensity
ដូចការគ្រោងទុក OPPO បានប្រកាសចេញជាផ្លូវការណ៌នូវ Reno 16 និង Reno 16 Pro នៅលើទីផ្សារប្រទេសចិនហើយ ដោយសមាជិកថ្មីរបស់ Reno Series នេះ គឺមកជាមួយនូវកញ្ចក់រាបស្មើរប្រភេទ OLED displays កាមេរ៉ាក្រោយ 3 គ្រាប់កាមេរ៉ាគោលទំហំ 200MP និងមានថ្មទំហំធំ ហើយនិងបន្ទះឈីបជំនាន់ថ្មីរបស់ MediaTek Dimensity។
ជាមួយនិងលក្ខណៈសម្បត្តិថ្មីនេះ នៅលើ OPPO Reno 16 គឺមានអេក្រង់រាបស្មើរទំហំ 6.32 ប្រភេទ OLED display បង្ហាញចេញបានទំហំ 2640×1216 pixels resolution និងមានល្បឿន 120Hz refresh rate ហើយនិងមានកម្រិតពន្លឹ 3600nits local peak brightness។ ក្រឡេកមកមើល Reno 16 Pro វិញ មានអេក្រង់ទំហំធំ 6.78 អ៊ីងប្រភេទ OLED panel ទំហំ 2772×1272 pixels resolution និងមានល្បឿនអេក្រង់ 120Hz refresh rate ដូចម៉ូដែលស្តង់ដារអញ្ចឹង។ បន្ថែមពីនេះ អេក្រង់ស្មាតហ្វូនទាំងពីរនេះ គឺមានការគាំទ្រកម្រិត 10-bit colors ហើយនិងបច្ចេកវិទ្យា high-frequency PWM dimming ទៀតផង។

ទៅលើកម្លាំងវិញ នៅលើ Reno 16 គឺដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 8550 SUPER គាំទ្រដោយរ៉េម LPDDR5X ឬ LPDDR5 RAM និងអង្គចងចាំ UFS 3.1 storage ហើយនិងមានថ្មទំហំ 6,700mAh ទ្រទ្រង់នូវកម្លាំង 80W fast charging។ សម្រាប់ម៉ូដែល Pro ដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9500s រ៉េម LPDDR5X RAM, និងអង្គចងចាំ UFS 3.1 storage ព្រមទាំងមានថ្មទំហំ 7,000mAh battery ដែលមានការគាំទ្រដោយកម្លាំងសាក 80W wired charging ហើយនិង 50W wireless charging។ ស្មាតហ្វូនទាំងពីរនេះ គឺដណើរការនៅលើ Android 15 ផ្អែកលើ ColorOS 16។

ក្រឡេកមកកាមេរ៉ា Reno 16 និង Reno 16 Pro គឺមានកាមេរ៉ាគោលទំហំ 200MP (Samsung HP5) និង 50MP ultra-wide camera ហើយនិងកាមេរ៉ា 50MP (Samsung JN5) ដែលជា Periscope telephoto គាំទ្រមុខងារហ៊្សូម 3.5x optical zoom ហើយនិងមានមុខងារ OIS ទៀតផង។ សម្រាប់កាមេរ៉ាមុខមានទំហំ 50MP មាន autofocus។

ចំពោះមុខងារថ្មីៗ និងតំណរភ្ជាប់ គឺមានដូចជា stereo speakers, សិនស័រស្កែនម្រាមដៃ, NFC, Bluetooth 5.4, USB Type-C, IR blaster, dual SIM 5G, Wi-Fi 6 សម្រាប់ Reno 16 ខណៈដែល Wi-Fi 7 មាននៅលើ Reno 16 Pro។ បន្ថែមពីនេះ ក៏មាន IP66, IP68, IP69 និង IP69K ratings ជួយការពារទឹកក្តៅ ទឹកត្រជាក់ និងធូលីផងដែរ។

Reno 16 មានតម្លៃ $513 ទៅលើទំហំ 12GB+256GB និង 16GB+1TB មានតម្លៃ $719 ហើយនិងមានពណ៌ Moonlit Night Black, Galaxy Purple ហើយនិង Heart-Fluttering Stars colour options។ សម្រាប់ Reno 16 Pro មានតម្លៃ $543 សម្រាប់ 12GB+256GB ទៅលើម៉ូដែល 16GB+1TB មានតម្លៃ $704 ព្រមទាំងមានជម្រើសពណ៌ Moonlit Night Black, Dreamy Blue និង Heart-Fluttering Stars shades.
