
OPPO Reno12 និង Reno12 Pro គឺជាស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីមួយរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយនេះ ត្រូវបានក្រុមហ៊ុនប្រកាសចេញជាផ្លូវការនៅលើទីផ្សារប្រទេសចិនកាលពីខែមុននេះ។ នៅថ្ងៃនេះមានការបញ្ជាក់ជាថ្មីថា ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារសកលឆាប់ៗនេះហើយ។ បើតាមការបញ្ជាក់នៅក្នុងព័ត៌មានថ្មីនៅពេលនេះ បាននិយាយថា ព្រឹត្តិការណ៌សម្ពោធស្មាតហ្វូននេះនឹងធ្វើឡើងនៅទីក្រុង Ibiza ប្រទេសអេស្ប៉ាញនាថ្ងៃ 18 ខែមិថុនខាងមុខនេះហើយ។ OPPO ក្រុមហ៊ុន OPPO បានធ្វើលិខិតអញ្ជើញដោយសេរសេថា "A.Island"។ Ibiza គឺជាកោះមួយ ហើយក៏ត្រូវបានគេរចនានៅលើលិខិតនេះផងដែរ។
ផ្អែកតាមរូបភាព និងព័ត៌មាននានាខាងលើនេះ មានការបញ្ជាក់ថា បច្ចេកវិទ្យា AI គឺនឹងក្លាយជាផ្នែកមួយដែលមានសារៈសំខាន់ណាស់នៅក្នុងព្រឹត្តិការណ៌ខាងលើនេះ។ សូមជំរាបថា កន្លងមក ក្រុមហ៊ុន OPPO ក៏មានការទម្លាយព័ត៌មានរបស់បច្ចេកវិទ្យា AI មួយចំនួនរបស់ស្មាតហ្វូននេះផងដែរ ក្នុងនោះរួមមានដូចជា AI Portrait និង AI LinkBoost។ មានការព្យាករណ៌ថា នៅលើស្មាតហ្វូននេះ គឺនឹងមានការតម្លើងមកជាមួយនូវបច្ចេកវិទ្យ AI ច្រើនជាងនេះ។

ប្រភពខាងលើនេះ បន្តថា ស្មាតហ្វូន Reno12 និង Reno12 Pro ដែលគ្រោងនឹងលក់នៅលើទីផ្សារសកលនេះ ណឹងបង្ហាញវត្តមាននៅតំបន់អឺរ៉ុបមុនគេ ហើយនិងបន្តតាមបណ្តាទីផ្សារជាច្រើនទៀតជាបន្តបន្ទាប់។ និយាយពីការឌីស្សាញស្មាតហ្វូនជំនាន់ថ្មីនេះវិញ ត្រូវបានក្រុមហ៊ុននេះបញ្ជាក់ថា ខ្លួនបានធ្វើការរួមបញ្ចូលគ្នារបវាង "futuristic fluid" ដែលជាវត្ថុរាវម្យ៉ាង បូកផ្សំគ្នាជាមួយនិងបច្ចេញកវិទ្យានាពេលនាគត នេះបើតាមការបង្ហាញនៅក្នុងសេក្តីប្រកាសព័ត៌មា។

ក្រៅពីការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី OPPO Reno12 និង Reno12 Pro ក្រុមហ៊ុននេះ ត្រូវបានគេនិយាយថា ក៏នឹងការបង្ហាញចេញនូវផលិតផលថ្មីៗ IoT products ជាច្រើនទៀតដូចជា នាឡិកាឆ្លាតវៃ និងកាស TWS earbuds ជាដើម។ ស្មាតហ្វូន Reno12 និង Reno12 Pro ដែលគ្រោងនឹងលក់នៅលើទីផ្សារសកលនេះ នឹងមានការបំពាក់នូវលក្ខណៈសម្បតិខុសគ្នាខ្លះប្រៀបធៀបជាមួយនិងស្មាតហ្វូនដែលដាក់លក់នៅលើទីផ្សារចិន ខណៈដែល Reno12 Pro ត្រូវបានគេទម្លាយថា អាចនឹងមានតម្លៃជាង €600 យូរ៉ូ។
