ស្វែងរកពួកយើង:

OPPO Reno12 Pro បង្ហាញវត្តមាននៅបញ្ជី TENAA ជាមួយនិងការបង្ហាញចេញនូវចំណុចសំខាន់ៗជាច្រើន

ដោយ

Koun Jab Luffy

21 ឧសភា 2024 09:44 ព្រឹក

អាន 2 នាទី

Article image
កាលដើមខែនេះ ក្រុមហ៊ុន OPPO បានប្រកាសចេញនូវព័ត៌មានថ្មីៗស្តីពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន Reno12 Pro។ នៅថ្ងៃនេះ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេប្រទះឃើញថា បានឆ្លងកាត់ការចុះបញ្ជី TENAA ក្នុងប្រទេសចិនរួចរាល់ហើយ ដែល ថែមទាំងមានការបញ្ជាក់ពីលក្ខណៈសម្បត្តិល្អៗមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតផង។ ស្មាតហ្វូន OPPO Reno12 Pro ត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញឡើងជាមួយនិងកម្រ៉ាស់ត្រឹមតែ 7.6 ប៉ុណ្ណោះ។
ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា OPPO Reno12 Pro គឺមានការពង្រឹងយ៉ាងខ្លាំងទៅលើទាំងបន្ទះឈីប និងប្រព័ន្ធកាមេរ៉ា ដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូននេះ។ បើតាមដំណឹងមុននេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូន OPPO Reno12 Pro នឹងមានការប្រកាសចេញជាផ្លូវការនៅថ្ងៃទី 23 ខែឧសភាខាងមុខនេះ ជាមួយនិងបន្ទះឈីបដែលមានល្បឿន 3.25 GHz CPU ដែលគេជឿជាក់ថា គឺជាបន្ទះឈីប Dimensity 9300។
Article image
OPPO Reno12 Pro នឹងមានអាក្រង់ទំហំ 6.7 អ៊ីង AMOLED បង្ហាញចេញបានកម្រិត 1080p resolution និងមានល្បឿន 120Hz refresh rate ហើយនិងមានកាមេរ៉ាមុខនៅលើអេក្រង់ ទំហំធំដល់ទៅ 50MP។ នៅលើស្មាតហ្វូន OPPO Reno12 Pro នេះ គឺមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដយមាន 2 គ្រាប់ ទំហំ 50MP ដែលជា ប្រភេទឡែន wide និង telephoto shooters និងមួយគ្រាប់ទៀតមានទំហំ 8MP ដែលជាឡែន ultrawide។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,000mAh និងមានការគាំទ្រដោយកម្លាំងសាក 80W wired charging។
Article image
ស្មាតហ្វូននេះដំណើរការ នៅលើប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកលើ ColorOS 14 ហើយនិងមានប្រព័ន្ធស្កែនម្រាមដៃនៅអេក្រង់ថែមទៀតផង។ ស្មាតហ្វូននេះ មានវិមាត្រ 161.4x74.8x7.6mm និងមានកម្រ៉ាស់ 183grams។ ថ្មីៗនេះមានការទម្លាយថា ស្មាតហ្វូននឹងពណ៌ Gold, Purple និង Black។ មកដល់ពេលនេះ នៅមិនទាន់មានការទម្លាយចេញនូវតម្លៃនៅឡើយទេ ខណៈដែលការសម្ពោធនឹងធ្វើឡើងនៅថ្ងៃព្រហស្បត្ត៍។