ស្វែងរកពួកយើង:

OPPO Reno12 បង្ហាញខ្លួននៅលើបញ្ជី TENAA និងមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ មានកម្រ៉ាស់ស្តើងបំផុត

ដោយ

Koun Jab Luffy

18 ឧសភា 2024 10:20 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីដែលចេញផ្សាយនៅពេលថ្មីៗនេះ បានបង្ហាញថា OPPO បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Reno12 series នៅក្នុងប្រទេសចិន នៅថ្ងៃទី 23 ខែឧសភាខាងមុខនេះហើយ។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏មានការទម្លាយចេញនូវព័ត៌មាន និងការឌីស្សាញរូបរាងរបស់ស្មាតហ្វូន Reno12 ផងដែរ។
នៅថ្ងៃនេះ នៅលើបញ្ជី TENAA បានបន្តបញ្ចេញនូវព័ត៌មានពេញលេញរបស់ស្មាតហ្វូនថែមទៀតហើយ។ នៅលើបញ្ជីខាងលើនេះ ថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 8250 ហើយនិងមានបន្តប្រើប្រាស់ថាមពលថ្ម ហើយនិងអេក្រង់ដែលមានទំហំដូចគ្នាជាមួយនិង Reno11 អញ្ចឹង។
Article image
OPPO Reno12 នឹងមានអេក្រង់ទំហំ 6.7 អ៊ីង កញ្ចក់ OLED display បង្ហាញចេញបាន Full HD+ ប៉ុន្តែនៅលើបញ្ជីនេះ មិនមានការបង្ហាញរូបភាពអេក្រង់ស្មាតហ្វូនថ្មីនេះនៅឡើយទេ។ មានការទម្លាយថា ស្មាតហ្វូននេះ នឹងមានអេក្រង់គែមកោង និងមានភាពងាយស្រួលកាន់ប្រើនៅក្នុងដៃម្ខាង។ ស្មាតហ្វូននេះមានកម្រ៉ាស់ត្រឹមតែ 7.25mm និងមានទម្ងន់ 179grams ដែលស្រាលជាងគេនៅក្នុងស្រឡាយស្មាតហ្វូនថ្នាក់កណ្តាល ដែលមានទម្ងន់ជាមធ្យម 200grams។
Article image
នៅលើស្មាតហ្វូននេះ នឹងដំណើរការនៅលើបន្ទះឈីបកម្រិត 4nm ដែលជាប្រភេទ solid CPU ដែល core មួយគ្រាប់មានសមត្ថភាពរត់បានល្បឿន 3.1GHz និង 3 Cores ទៀតរត់បានល្បឿន 3.0GHz ហើយនិងមានការពង្រឹងសមត្ថភាពខ្លាំងទៅលើ GPU។
Article image
OPPO Reno12 នឹងមានការប្រើប្រាស់នូវកាមេរ៉ាមុខទំហំ 50MP ខណៈដែលកាមេរ៉ាក្រាយមានចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 8MP ultrawide ខណៈដែលគ្រាប់ទីបីមានទំហំ 50MP telephoto ដែលហ៊្សូមបាន 2x optical zoom។ ស្មាតហ្វូននេះ នឹងមានថ្មទំហំ 5,000mAh ហើយនិងមានការតម្លើងនូវស្បែកមុខកម្មវិធី ColorOS 14 ដែលផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 14 ក៏ដូចជាមុខងារ IR blaster រួមនិងប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ថែមទៀតផង។
Article image
OPPO Reno12 នឹងបង្ហាញវត្តមានជាមួយនិងជម្រើសទំហំ 12GB-256GB, 12GB-512GB, 16GB-256GB និងទំហំ 16GB-512GB ហើយនិងមានជម្រើសពណ៌យ៉ាងតិចមានចំនួន 3 ពណ៌។
OPPO Reno12 បង្ហាញខ្លួននៅលើបញ្ជី TENAA និងមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ មានកម្រ៉ាស់ស្តើងបំផុត